ទ័ព​របស់ Barca​ កំពុង​ឡើង​ ទោះ​គ្មាន​ Messi ជា​សារ​គំរាម​ទៅ​កាន់ Real Madrid

  • 2018-10-26 03:43:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេង​ទល់​នឹង Inter Milan ក្នុង​កីឡដ្ឋាន Camp Nou អ្នក​គាំទ្រ​បារម្ភ​ពី​ក្រុម​ជា​ខ្លាំង ដោយ​សារ​តែ​អវត្តមាន​របស់ Lionel Messi។ តែ​ផ្ទុយ​ស្រឡះ​ Barcelona បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដែល​ជា​សារ​ផ្ញើ​ជូន​ Real Madrid ត្រៀម​ជួប​គ្នា​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ។ តើ​តាម​តំបន់​នីមួយ​ៗ Barca កំពុង​ខ្លាំង​អ្វី​ខ្លះ?

  • Luis Suarez កំពុង​សោយរាជ្យ

ត្បិត​មិន​បាន​រក​គ្រាប់​បាល់​ ពេល​លេង​ទល់​នឹង Inter តែ​គេ​​​បាន​ដើរ​តួ​ជា​អ្នក​បង្កើត​ឱកាស​ជា​ច្រើន​លើក។ ក្នុង​នោះ​គេ​ក៏​បាន​​បញ្ជូន​​បាល់​មួយ​គ្រាប់​ឲ្យ Rafinha ទាត់​បញ្ចូល​ទី​ផង​ដែរ។

  • Rafinha រាប់​រង​កន្លែង​របស់ Messi

Rafinha មិនមែន​ជា​កីឡាករ​ក្នុង​ក្រសែភ្នែក​របស់​លោក Ernesto Valverde ទេ ប៉ុន្តែ​របួស​របស់​ Messi ធ្វើ​ឲ្យ​គេ​មាន​ឱកាស​​លេង​នៅ​តំបន់​ប្រយុទ្ធ​ស្លាប​ស្ដាំ​កាល​ពី​ថ្ងៃ​ពុធ។ ការ​ប្រកួត​ជាមួយ Inter កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​បង្ហាញ​ទម្រង់​លេង​ល្អ​មាន​ទាំង​ល្បឿន ឆក់​យក​បាល់​និង​ការ​ទាត់​សំដៅ​ទី។

  • តំបន់​បម្រើ​លែង​ចោទ​ជា​បញ្ហា

កីឡាករ​ចំណូល​ថ្មី​ Arthur មាន​ទម្រង់​ប្រកួត​ល្អ​ណាស់​ពេល​ប៉ះ​ជាមួយ Inter។ ទាំង​បច្ចេកទេស​និង​ការ​លេង កីឡាករ​​​ប្រេស៊ីល​វ័យ​២២​ឆ្នាំ​ត្រូវ​បាន​គេ​ប្រៀបធៀប​ជាមួយ Xavi។ Sergio Busquets ទោះ​នៅ​ជម្រើស​ជាតិ​​​មិន​សូវ​កាក់កប​ តែ​ត្រលប់​មក​កាន់ Barca ទម្រង់​លេង​របស់​គេ​នៅ​តែ​ដូច​ដើម។

  • ខ្សែ​ការពារ Gerard Pique និង Clement Lenglet ចាប់​ផ្ដើម​ល្អ​ឡើង​វិញ

Barca បិទ​មិន​ឲ្យ​មាន​គ្រាប់​បាល់ ក្នុង​ជំនួប​ជាមួយ Inter។ នេះ​មាន​ន័យ​ថា​ខ្សែ​ការពារ​របស់ Barca ជាពិសេស Gerard Pique និង Clement Lenglet កំពុង​​ល្អ។

  • Marc-Andre Ter Stegen ជា​ជញ្ជាំង​រឹងមាំ

អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អាល្លឺម៉ង់​ត្រូវបាន​គេ​ទទួល​ស្គាល់​ជា​អ្នក​ចាំទី​ល្អ​ម្នាក់​​ក្នុង​លោក។ រដូវ​កាល​នេះ​ស្នាដៃ​ចាប់​របស់​គេ​ក៏​មិន​ធ្លាក់​ចុះ៕ ​

​​ ​

​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម