កក់ iPhone Xs, Xs Max និង XR ​​​មុននៅទីនេះ បានកាដូ​ ៥មុខ និងរង្វាន់បន្ថែមកប់

  • 2018-10-26 07:12:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ទ​ន្ទឹ​ង​រង់ចាំ​ការ​មកដល់​ជា​ផ្លូវការ ប្រភេទ​ទូរ​សព្ទ​ដៃ​ស៊េ​រី​ថ្មី​របស់ ក្រុមហ៊ុន Apple ក្នុង​ទីផ្សារ​ខ្មែរឥឡូវ​នេះ ក្រុមហ៊ុន iOne បាន​បើក​ទទួលការ​កុម្ម៉ង់ (Pre Order) ហើយ​។​

មុន​នឹង​កុម្ម៉ង់​អាច​ឆែកតម្លៃនៅ iOne ខាង​ក្រោម​សិន​បាន៖

iPhone XR

  • iPhone XR ទំហំ 64GBមាន​តម្លៃ ៩៥៩ ដុល្លារ។
  • iPhone XR ទំហំ 128GBមាន​តម្លៃ ១ ០១៩ ដុល្លារ​។
  • iPhone XR ទំហំ 256GBមាន​តម្លៃ ១ ១៣៩ ដុល្លារ។

iPhone XS និង XS Max

  • iPhone XS ទំហំ 64GB មាន​តម្លៃ ១ ២៥៩ ដុល្លារ

  • iPhone XS ទំហំ 256GB មាន​តម្លៃ ១ ៤៣៩ ដុល្លារ

  • iPhone XS ទំហំ 512GB មាន​តម្លៃ ១ ៦៦៩ ដុល្លារ

  • iPhone XS Max ទំហំ 64GB មាន​តម្លៃ ១ ៣៧៩ ដុល្លារ

  • iPhone XS Max ទំហំ 256GB មាន​តម្លៃ ១ ៥៥៩ ដុល្លារ

  • iPhone XS Maxទំហំ 512GB មាន​តម្លៃ ១ ៧៩៩ ដុល្លារ

ក៏​ជា​ដំណឹង​ល្អ សម្រាប់​អតិថិ​ជន ដែល​កុម្ម៉ង់​ទិញ​ពី ក្រុមហ៊ុន iOne ចាប់ពី​ថ្ងៃ​នេះ នឹង​ទទួល​បាន​នូ​វ​កាដូ​បន្ថែម​ជាច្រើន ក្នុង​នោះ​រួមមាន​៖

១. ស្រោម​ការពា​រទូរ​សព្ទ

២. ស្គ្រីន​ការពារ​អេក្រង់

៣. បន្ទុក​ថា​ម​ពល​ច​ល័​ត “Power Bank”

៤. ឆ្នាំង​សា​កឥត​ខ្សែ “Wireless Charger”​

៥. iOne Care (​ការធានា​លើ​ថ្ម ៦​ខែ​បន្ថែម​)​។

iOne ដែល​ជា​ក្រុមហ៊ុន ទទួល​បាន​សិទ្ធិ​លក់​នូវ​ផលិតផល Apple ជា​ផ្លូវការ ធំ​ជាងគេ​ក្នុង​ទីផ្សារ ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើការ​ប្រកាស​បើកទទួល​នូ​វ​ការ កុម្ម៉ង់​ទិញ ទូរ​សព្ទ​ដៃ​ស៊េ​រី​ថ្មី របស់​ក្រុមហ៊ុន Apple (iPhone Xs / iPhone Xs Max / iPhone XR) ចាប់​ពីថ្ងៃ ២៦ តុលា ឆ្នាំ ២០១៨ នេះ​តទៅ។

ជាពិសេស​ជាង​នេះ ទៅ​ទៀត នៅ​ថ្ងៃ​បើកសម្ពោ​ធ​លក់​ជា​ផ្លូវការនៅថ្ងៃ ០២ វិច្ឆិកា ឆ្នាំ ២០១៨ នៅ iOne ទីតាំង​ជាន់​ទីមួយ ផ្សារ​ទំនើប អ៊ីអន​ម៉ល សែន​សុខ ស៊ី​ធី ចំពោះ​អតិថិ​ជន​ ដែល​មក​ទទួល​ទូរ​ស​ព្ទ ៥០​នាក់​ដំបូង​គេ នឹង មាន​ឱកាស​ឈ្នះ​នូវ​រង្វាន់ បន្ថែម​ជាច្រើន​រហូតដល់ ៥០​រ​ង្វាន់ ដែល​ក្នុង​នោះ មានដូចជា​៖

១. AirPods = ចំនួន ៥ រ​ង្វាន់

២. កាស Beats X = ចំនួន ៣០ រ​ង្វាន់

៣. Speaker = ចំនួន ១៥ រ​ង្វាន់

សម្រាប់​ចំណាប់​អារម្មណ៍ អតិ​ថិ​ជន​អាច​ធ្វើការ​កុម្ម៉ង់​នៅ​គ្រប់​សាខា iOne ដែលនៅ​ជិត​អ្នក​។​ សម្រាប់​ព័ត៌​មាន​លម្អិត​អតិ​ថិ​ជន អាច​សាកសួរ តាម​រយ​:​ផេ​ក Facebook IOneAPR ឬ សាខា​ទាំង​បួន របស់ iOne ដូចខាងក្រោម​៖​

  • iOne កាណាឌីយ៉ា​៖ ជាន់​ផ្ទាល់​ដី​អគារ​កាណាឌីយ៉ា ផ្លូវ​ព្រះ​មុន្នី​វ​ង្ស កែង ផ្លូវ ១១០ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ ទូរ​ស​ព្ទ​លេខ ៖ ០២៣ ៩៩ ៨៨ ៨៩​

  • iOne សុ​វណ្ណា​៖ ជាន់​ផ្ទាល់​ដី​ផ្សារ​ទំនើប​សុ​វណ្ណា ផ្លូវ​២៧១ សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។​ ទូរ​សព្ទ​លេខ ៖ ០២៣ ៩៩ ៣១ ៨១​

  • iOne រតនាផ្លា​ហ្សា​៖ ជាន់​ផ្ទាល់​ដី​ផ្សារ​ទំនើប រតនា​ផ្លា​ហ្សា ផ្លូវ​សហ​ព័ន្ធ​រុស្សីុ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ ទូរ​ស​ព្ទ​លេខ ៖ ០២៣ ៨៨ ៣១ ០១​

  • iOne សែន​សុខ​៖ ជា​ន់ទី​១​ផ្សារ​ទំនើប អ៊ីអន​ម៉ល​សែន​សុខ​ស៊ីធី ផ្លូវ ១០០៣ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ ទូរ​ស​ព្ទ​លេខ ៖ ០២៣ ៩៩ ៣១ ៦១​ ៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម