ក្រៅពីគ្រឿងញៀន ឌូតឺតេព្រមានប្រើកណ្ដាប់ដៃដែកបំបែកបញ្ហា១ទៀត ក្នុងប្រទេស

  • 2018-10-26 08:33:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន​លោក រូឌ្រីហ្គោ ឌូតឺតេ បាន​ចេញ​មុខ​ជា​ថ្មី​ព្រមាន​ដល់​អាជីវកម្ម​ល្បែង​អនឡាញ​ទាំង​អស់ អាច​នឹង​ត្រូវ​បង្ក្រាប​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។

ថ្លែង​នៅ​ក្នុង​សន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​ពុធ ប្រធានាធិបតី​រូប​នេះ​ឲ្យ​ដឹង​ថា "ល្បែង​កម្សាន្ដ​អនឡាន នឹង​ត្រូវ​បាន​បង្ក្រាប ហើយ​នឹង​មាន​មាន​ល្បែង​ទៀត​នោះ។" បុរស​ខ្លាំង​រូប​នេះ​បន្ថែម​ថា ល្បែង​គឺ​ជា​កត្ដា​ដ៏​ចម្បង​មួយ​ដែល​បណ្ដាល​ករណី​ជំរិត​ទារ​ប្រាក់ និង​ការ​ចាប់​ជំរិត​ជា​ច្រើន​ក្នុង​ប្រទេស ហើយ​លោក​នឹង​មិន​ខ្វល់​ថា​ក្រុមហ៊ុន​នោះ បាន​ចុះ​កុងត្រា​ជាមួយ​រដ្ឋាភិបាល​ឬ​អត់​នោះ​ទេ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ប្រធាន​ប្រឹក្សា​ច្បាប់​ហ្វីលីពីន​លោក Salvodor Panelo ឲ្យ​ដឹង​ថា "តាម​អ្វី​ដែល​ខ្ញុំ​ដឹង ការ​គំរាម​របស់​លោក ឌូតឺតេ​សំដៅ​តែ​ទៅ​លើ​ល្បែង​អនឡាញ​ដែល​ខុស​ច្បាប់​ប៉ុណ្ណោះ។

គួរ​ឲ្យ​ដឹង​ថា ការ​ព្រមាន​របស់​បង្ក្រាប​របស់​ប្រធានាធិបតី​រូប​នេះ ធ្វើ​ឡើង​ក្រោយ​សង្គ្រាម​គ្រឿងញៀន​ក្នុង​ប្រទេស​ដែល​បាន​សម្លាប់​មនុស្ស​រហូត​ដល់​ជាង ១២ ០០០​នាក់​ចាប់​តាំង​ពី​ខែ​មិថុនា​ឆ្នាំ ២០១៦​មក​៕

ប្រភព៖ rappler   ប្រែសម្រួល ៖ រ័ត្ន