ទ្រាំយូរហើយ ពេលនេះ Sulli ទម្លាយរឿងលំបាកក្នុងជីវិត អមជាមួយទឹកភ្នែក​រលីងរលោង

  • 2018-10-26 09:05:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីបំផុត​ តារា​ដែល​តែង​លេច​រឿង​អាស្រូវ​ជា​ច្រើន​ប្រចាំ​ពិភព K-Pop គឺ​ Sulli បាន​ទម្លាយ​រឿង​ពិត​ជា​ច្រើន​ទាក់ទង​នឹង​ឧបសគ្គ​ខ្លួន​ធ្លាប់​ជួប​ប្រទះ​ ក្នុង​នាម​ជា​តារា។

អតីត​សមាជិក​ក្រុម​ f(x) រូបនេះ​បាន​និយាយ​​លើក​ដំបូង​នូវ​ពេល​វេលា​លំបាក​ទាំង​ប៉ុន្មាន​ ចេញ​មកខ្ទេច​ ក្នុង​កម្មវិធី​ថ្មី​ "Jinri Market”។ ផ្ដើម​ដំបូង​ Sulli បាន​​និយាយ​ពី​ដំណើរ​ឈាន​ជើង​ចូល​សិល្បៈ​ដំបូង​ ស្រប​ពេល​ខ្លួន​មាន​វ័យ​ក្មេង​ប៉ុណ្ណោះ​ ពោល​ទើប​តែ​រៀន​ថ្នាក់​ទី​ ៤។

Sulli បាន​និយាយ​ថា​ ពេល​ខ្លះ​នាង​មាន​អារម្មណ៍​ថា​ខ្លួន​រង​សម្ពាធ​ណាស់​ជាមួយ​នឹង​អ្វីៗ​គ្រប់​យ៉ាង​ ដែល​តម្រូវ​ឲ្យ​នាង​ធ្វើ​ក្នុង​នាម​ជា​តារា។ នាង​ក៏​ឲ្យ​ដឹង​ដែរ​ថា៖ "ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្លួន​ឯង​រែក​ពន់​រឿង​ច្រើន​ណាស់​លើ​ស្មា ហើយ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ខ្លាច​ការងារ​ទាំង​នោះ​ដែរ។ បើ​ទោះ​បី​នៅ​ពេល​ខ្ញុំ​និយាយ​ថា​ ហត់នឿយ​សឹង​ស្លាប់ ក៏​គ្មាន​អ្នកណា​ស្ដាប់​ខ្ញុំ​ដែរ។ ខ្ញុំឯកាបំផុត។ ខ្ញុំ​ចាប់​ផ្ដើម​ទទួល​ដឹង និង​ផ្ដើម​ឆ្ងល់​ថា​ ហេតុអ្វី​ខ្ញុំ​គួរ​តែ​ធ្វើ​បែប​នេះ​ ហើយ​ខ្ញុំ​ធ្វើ​ដើម្បី​អ្វី។ ខ្ញុំ​គ្រាន់​តែ​គិត​ថា​ ក្លាយ​ខ្លួន​ជា​តារា មិន​សម​សម្រាប់​ខ្ញុំ​ឡើយ”។

ដូច​បាន​ឃើញ​វីដេអូ​ខាង​លើ​ គ្រប់​គ្នា​ច្បាស់​ជា​អាច​កត់​សម្គាល់​ឃើញ​ថា​ Sulli ខំ​ធ្វើ​ចិត្ត​បកស្រាយ​ម្ដង​បន្តិចៗ​តាម​លំដាប់​លំដោយ​ និង​ព្យាយាម​ទប់​អារម្មណ៍​ តែ​យ៉ាង​ណា​ក៏​នៅតែ​មាន​ទឹក​ភ្នែក​រលីងរលោង​ដក់​ក្នុង​ភ្នែក​របស់​នាង​ដែរ។

ងាក​មក​កម្មវិធី​ថ្មី​ "Jinri Market” គឺ​ជា​កម្មវិធី ដែល​អាច​ឲ្យ​គ្រប់​គ្នា​តាមដាន​ពី​សកម្មភាព​នៃ​ដំណើរ​ផ្សង​ព្រេង​របស់​ Sulli ព្រម​ជា​មួយ​នឹង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​នាង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី