ដល់កហើយ! SM ផ្ដើមលេងធម៌ក្ដៅដាក់អ្នកបរិហារថា Chanyeol និង​ Taeyeon ទាក់ទងគ្នា

  • 2018-10-27 02:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ SM បាន​ទម្លាយ​ថា​ Taeyeon មេក្រុម​ Girls' Generation និង​ Chanyeol សមាជិក​ EXO កំពុង​ក្លាយ​ជា​គោលដៅ​របស់​មនុស្ស​មួយ​ចំនួន​ ដោយ​គិត​មិន​ល្អ​មក​លើ បង្ក​ឲ្យ​មាន​រឿង​រ៉ាវ​ពេញ​អ៊ីនធើណិត។ ទាក់ទង​នឹង​បញ្ហា​នេះ​ SM ក៏​បាន​ប្រកាស​ថា​ ខ្លួន​កំពុង​ចាត់​វិធានការ​ក្ដៅ​ៗ​ទប់​ស្កាត់​ព័ត៌មាន​មិន​ល្អ​ទាំង​នេះ​ដែរ។

នៅ​ថ្ងៃ​ទី ២៦ ខែ​តុលា ផលិតកម្ម SM បាន​បង្ហោះ​សេចក្ដី​ប្រកាស​មួយ​លើ​វិបសាយ​ផ្លូវ​ការ​ ដិយ​ផ្ដើម​ថា៖ "អរគុណ​អ្នក​គាំទ្រ​សម្រាប់​ការ​ផ្ដល់​ព័ត៌មាន​ ពួក​យើង​កំពុង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​ តតាំង​នឹង​ការ​បរិហារកេរ្តិ័ និង​ប្រមាថ​​ដល់​តារារបស់​យើង។ សម្រាប់​ការ​ស៊ើប​អង្កេត​វែក​រក​ការពិត​ចំពោះ​ករណី​នេះ​ កំពុងដំណើរ​ការ​ហើយ។​ ជា​លទ្ធផល​នៃ​ពាក្យ​បណ្ដឹង​ដែល​ផលិតកម្ម​កំពុង​បញ្ជូន​ទៅ​នេះ​ គឺជា​ករណី​បទល្មើស ដែល​ចង់បញ្ជាក់ដល់​អ្នក​ទាំង​នោះ​ឲ្យ​ទទួល​ខុស​ត្រូវ​នឹង​អ្វី​ដែល​ពួកគេ​ព្យាយាម​បរិហារកេរ្តិ័​ប៉ះពាល់​កិត្តិយស​ Taeyeon និង​ Chanyeol។ យើង​ក៏​កំពុង​សង្កេត​សកម្មភាព​របស់​តារា​របស់​យើង​ដែរ។ យើង​នឹង​បន្ត​តាមដាន​ និង​ចាត់​ការ​តាម​ផ្លូវច្បាប់​ដើម្បី​ការពារ​តារា​របស់​យើង​ដូចគ្នា"​។

ក្រឡេក​ទៅ​កាល​ពី​ឆ្នាំ​មុន​ SM បាន​ប្រកាស​ថា​តារាៗ​ក្នុង​ផលិតកម្ម​ រងនូវ​ការ​ឈឺចាប់​ពាក់ព័ន្ធ​​នឹង​ជំងឺ​ផ្លូវចិត្ត​ ហើយ​វិបត្តិ​នេះ​កើត​ឡើង​ ក៏​ដោយសារ​តែ​រង​នូវ​អំពើ​បរិហារកេរ្តិ៍​ខ្លាំង​ពេក។ យោង​តាម​កត្តា​នេះ​ហើយ​ទើប​ផលិតកម្ម​ផ្ដើម​យក​ចិត្ត​ទុកដាក់​ពេញ​ទំហឹង​ ការពារ​តារាៗ​ពី​រឿង​ទាំង​នេះ៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី