ចិន​កំពុង​សង់​កប៉ាល់ ទីតានិចទី​២ ឲ្យ​ដូច​ខ្មោច​កប៉ាល់​ទីតានិច​បេះបិទ

  • 2018-10-27 09:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន​កំពុង​ចម្លង​កប៉ាល់ Titanic II ហើយ​ត្រូវ​គេ​រំពឹង​ថា​វា​នឹង​បើកបរ​បាន​នៅ​ឆ្នាំ ២០២២។ គម្រោង ទីតានិចទី​២ នេះ​នឹង​ធ្វើ​ឲ្យ​ដូច​កប៉ាល់​ដើម​ដែល​លិច​កាល​ពី​ឆ្នាំ ១៩១២ បេះបិទ ប៉ុន្តែ​គ្រាន់​តែ​ថែម​បច្ចេកវិទ្យា​ទំនើប និង បំពាក់​រ៉ាដា។

"Titanic II" គឺជា​គំនិត​របស់​មហាសេដ្ឋី​អូស្ត្រាលី​លោក Clive Palmer ដែល​ជា​មហាសេដ្ឋី​រ៉ែ និង ជា​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន Blue Star Line។ Titanic II ត្រូវ​ចំណាយ​ទុន​​ ៥០០ លាន​ដុល្លារ​ដើម្បី​សាងសង់ មាន​កាប៊ីន​សរុប ៨៣៥ ដែល​​អាច​ផ្ទុក​អ្នកដំណើរ​ចំនួន ២ ៤៣៥ នាក់ រួម​នឹង​ក្រុម​នាវិក​ជាង ៥០០ នាក់។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ Titanic II គឺ​អ្វី​គ្រប់​យ៉ាង​នឹង​ធ្វើ​ឲ្យ​​អ្នក​ដំណើរ​ដូច​មាន​អារម្មណ៍​ថា​ត្រលប់​ទៅ​លើ​កប៉ាល់​ជាង​១០០​មុន។ សំបុត្រ​ត្រូវ​បែងចែក​ជា​៣​ថ្នាក់​ គឺ​ថ្នាក់​ទី១ ថ្នាក់​ទី២ និង ថ្នាក់​ទី៣ ដូច​ជំនាន់​នោះ។

សម្រាប់​អ្នក​ទិញ​សំបុត្រ​ថ្នាក់​ទី១
សម្រាប់​អ្នក​ទិញ​សំបុត្រ​ថ្នាក់​ទី៣

​Titanic II នឹង​ធ្វើ​ដំណើរ​នៅ​ឆ្នាំ​២០២២ ដោយ​ផ្តើម​ចេញ​ពី​ទីក្រុង​ឌុយបៃ ទៅ​កាន់​ទីក្រុង Southampton ប្រទេស​អង់គ្លេស​មុននឹង​ធ្វើ​ដំណើរ​តាម​គន្លង​ដដែល​ ដែល Titanic បាន​លិច​កាល​ពី​អតីតកាល ដោយ​ចេញ​ពី​អង់គ្លេស កាត់​តាម​មហាសមុទ្រ​អាត្លង់ទិក​ទៅ​កាន់​ទីក្រុង​ញីវយ៉ក៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សុខ លាងហ៊ត