២គ្រាប់របស់ Ronaldo ជួយ Juventus វាយបកឈ្នះ Empoli

  • 2018-10-28 01:08:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បានស៊ុតបញ្ចូលទី២គ្រាប់ជួយក្រុមកំពូលតារាង Juventus វាយបកយកឈ្នះ Empoli ហើយបន្តកំណត់ត្រាមិនដែលចាញ់នៅ Serie A រដូវកាលនេះ។

Empoli ដែលកំពុងដុនដាបមិនទាន់ស្គាល់ជាតិឈ្នះតាំងពីបើករដូវកាលនេះ បាននាំមុខក្រុមភ្ញៀវ១គ្រាប់មុននៅនាទី២៨ ជាការស៊ុតបញ្ចូលទីពីចម្ងាយរបស់ Francesco Caputo។ Juve បានបាល់ប៉េណាល់ទី១គ្រាប់នៅពេលដែល Ismael Bennacer បង្កកំហុសលើ Dybala ហើយ Ronaldo ជាអ្នកបញ្ចប់ទីនៅនាទី ៥៤។

នៅនាទី៧០ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់តម្លៃ៩៩លានអឺរ៉ូបានទាត់មួយជើងចម្ងាយខ្ទង់២២ម៉ែត្របញ្ចូលទីបាន១គ្រាប់ទៀតដើម្បីជួយក្រុមរហស្សនាមថាសេះបង្កង់ឈ្នះការប្រកួត។ Ronaldo ពេលនេះស៊ុតបញ្ចូលទីបាន៧គ្រាប់ហើយក្នុង១២ប្រកួតឲ្យក្លឹបថ្មី ក្នុងនោះ៣ប្រកួតចុងក្រោយនៅលីគរូបគេរកបានរហូត៤គ្រាប់៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី