កសិករ​អស់បារម្ភ! មានកង្វល់ ឬបញ្ហាបច្ចេកទេស​អាចទាក់ទង​មន្ត្រីជំនាញបាន​ភ្លាមៗ

  • 2018-10-28 02:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​កសិកម្ម​​បាន​ចេញ​ផ្សាយ​នូវ​លេខទូ​សព្ទ​របស់​មន្ត្រី​ជំនាញ​សម្រាប់ឲ្យ​សាធារណ​ជន និង​ប្រ​ជា​កសិករ​ទាក់ទង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រ​ឈម ឬបច្ចេកទេស​លើ​វិស័យ​កសិកម្មដើម្បី​បាន​កិច្ច​អន្តរាគមន៍​ភ្លាមៗ។​​

ក្នុង​លិខិត​ជូន​ដំណឹង​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃទី២៨ ខែ​តុលា ឆ្នាំ​២០១៨ បាន​សរសេរ​ថា​ការ​ផ្តល់​លេខទូរសព្ទនេះ​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​សាសធារណជន និង​ប្រ​ជា​កសិករ​ទាក់រក​ទៅ​កាន់​មន្ត្រី​របស់​ក្រ​សួង​ ឬមន្ត្រី​នៅ​តាម​មន្ទីរ​ខេត្ត​នីមួយៗ​ពេល​មាន​បញ្ហា​ប្រ​ឈម​លើ​វិស័យ​កសិកម្ម​នេះ។​

ប្រ​ភព​បន្តថា៖ «ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ទាក់ទង​ និង​ផ្តល់ព័ត៌មាន​លើ​បញ្ហា​កង្វល់ ប្រ​ឈម​ ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម រុក្ខា​ប្រ​មាញ់​ និង​នេសាទ​ ក្រ​សួង​សូម​ផ្តល់​លេខ​ទូរសព្ទ...​ដើម្បី​​ជួយ​អន្តរាគមន៍​ផ្តល់​សេវា​បច្ចេកទេស​កសិកម្ម​...ជូន​ដល់សាធារណជន និងបង​ប្អូន​​ប្រ​ជា​កសិករ»។

គួរ​បញ្ជាក់ថា​បើតាម​របាយការណ៍​ក្រសួង​កម្លាំង​ពល​កម្ម​ក្នុង​វិស័យ​កសិកម្ម​ធញលាក់​ចុះ​ចុះពី​៨០ភាគរយ​នៅ​ឆ្នាំ១៩៩៣ មក​ត្រឹម​៤០​ភាគ​រយ​នៅ​ឆ្នាំ​២០១៧៕

សូមចូល​រក​លេខ​តាម​រយៈ​តំណនេះ សេចក្តីជូនដំណឹង ស្តីពីការផ្តល់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង

អត្ថបទ៖ ទូច សុខា