ក្ដៅៗ! ធ្លាក់យន្តហោះគួរឲ្យរន្ធត់នៅឥណ្ឌូនេស៊ី ក្រោយចេញពីព្រលាន ១០នាទី

  • 2018-10-29 03:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង ត្រូវ​បាន​រាយការណ៍​ថា​ធ្លាក់​ក្រោយ​ពេល​ហោះ​ចេញ​ពី​ព្រលាន​ក្នុង​ទីក្រុង​ចាកាតា​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ២៩​ខែ​តុលា​នេះ។

យន្តហោះ​ប្រភេទ Boeing 737 MAX 8

យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា យន្តហោះ​របស់ Lion Air ប្រភេទ Boeing 737 Max 8 បាន​ធ្វើ​ដំណើរ​ក្នុង​ជើង​ហោះ​ហើរ​លេខ JT-610 ចេញ​ពី​ទីក្រុង​ចាកាតា​ឆ្ពោះ​ទៅ​កាន់​រដ្ឋ Pangkal Pinang ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌូនេស៊ី។ ប៉ុន្តែ​ជា​អកុសល យន្តហោះ​បាន​បាត់​ការ​ទាក់​ទង​ជាមួយ​ការ​គ្រប់គ្រង​ផ្លូវ​អាកាស​នៅ​ម៉ោង​ប្រហែល ៦:៣៣នាទី​ព្រឹក (ម៉ោង​ក្នុង​តំបន់)។ ក្រោយ​មក ក្រុម​អ្នក​រុករក​និង​ជួយ​សង្គ្រោះ អះ​អាង​ថា​យន្តហោះ​បាន​ធ្លាក់​។

ទោះ​យ៉ាង​ណា​ក៏​ដោយ ​នៅ​មិន​ទាន់​ដឹង​ពី​ចំនួន​អ្នក​ធ្វើ​ដំណើរ​លើ​យន្តហោះ និង​អ្នក​ស្លាប់​នៅ​ឡើយ ខណៈ​ពេល​ដែល​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lion Air មិន​អាច​អធិប្បាយ​ជុំ​វិញ​ហេតុការណ៍​នេះ​ដោយ​សារ​កំពុង​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​ជាក់លាក់៕

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន