ថតបាន ទិដ្ឋភាពក្រោយធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី គួរឲ្យសោកស្ដាយបំផុត (មានវីដេអូ)

  • 2018-10-29 04:21:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះមួយគ្រឿង​របស់ Lion Air ប្រភេទ Boeing 737 Max 8 បាន​ធ្វើ​ដំណើរ​ក្នុង​ជើង​ហោះ​ហើរ​លេខ JT-610 ចេញ​ពី​ទីក្រុង​ចាកាតា​ឆ្ពោះ​ទៅ​កាន់​រដ្ឋ Pangkal Pinang ត្រូវ​បាន​រាយការណ៍​ថា​ធ្លាក់​នៅ​ម៉ោង​ប្រហែល ៦:៣៣នាទី​ព្រឹក (ម៉ោង​ក្នុង​តំបន់) នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី ២៩​ខែ​តុលា​នេះ។ យោង​តាម​រូប​ភាព​របស់​ក្រុម​រុករក និង​សង្គ្រោះ​បន្ទាន់ បង្ហាញ​ថា​យន្តហោះ​បាន​លិច​ទៅ​ក្នុង​សមុទ្រ Java ហើយ​បំណែក និង​ប្រេង​ជា​ច្រើន​អណ្ដែត​ពាស​ពេញ​ផ្ទៃ​ទឹក។ ទោះយ៉ាង​ណា​ក៏​ដោយ មិន​មាន​របាយ​ការណ៍​ណា​មួយ​បង្ហាញ​ពី​ចំនួន​អ្នក​ស្លាប់ និង​រង​របួស​នៅ​ឡើយ​ទេ ខណៈ​ដែល​ក្រុម​អ្នក​សង្រ្គោះ​កំពុង​ធ្វើ​ការ​បន្ដ៕

សូមទស្សនារូបភាពខាងក្រោម ៖

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ រ័ត្ន