មកមើលវីដេអូយន្តហោះចម្បាំង១គ្រឿង ហោះតាមការពារសម្តេច ហ៊ុន សែន ថ្មីៗនេះ

  • 2018-10-29 05:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈវិដេអូឃ្លីប ប្រមាណជិត១នាទី ដែលត្រូវបានថត នៅលើអាកាស បានបង្ហាញឲ្យឃើញ ពីយន្តហោះចម្បាំង បរទេសមួយគ្រឿង បានហោះតាមយន្តហោះ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា បានជិះ ។

រូបភាពដែលថតនោះ មិនបានអត្ថធិប្បាយឲ្យដឹងនោះទេថា ជាយន្តហោះចម្បាំងរបស់ប្រទេសណា ប៉ុន្តែគេអាចសន្និដ្ឋានយន្តចម្បាំងមួយនេះ បានហោះ ដើម្បីការពារសុវត្ថិភាពសម្តេចតេជោ និងថ្នាក់ដឹកនាំរបស់កម្ពុជា នៅលើដែនអាកាសរបស់ខ្លួន ដែលនេះបង្ហាញពីការគិតគូរ​ដិតដល់យ៉ាងខ្លាំង និងការធានា ចំពោះសុវត្ថិភាពរបស់ប្រតិភូកម្ពុជា។

សូមទស្សនាវីដេអូ៖

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ម៉ោង៦៖១៥នាទី បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ ត្រឡប់មកដល់ប្រទេសកម្ពុជា ដោយសុវត្តិភាពហើយ បន្ទាប់ពីបានអញ្ជើញចូលរួម ក្នុងដំណើរបំពេញ​ទស្សកិច្ចការងារ និងអញ្ជើញចូលរួមក្នុង កិច្ចប្រជុំសំខាន់ៗ ប្រកបដោយ ភាពជោគជ័យ នៅប្រទេសក្នុងសហភាពអឺរ៉ុបមួយចំនួន ដូចជា អញ្ជើញទៅចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២» នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ចាប់ពីថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ និងអញ្ជើញបំពេញទស្សនកិច្ច ការងារនៅសាធារណរដ្ឋតួកគី និងចូលរួមកិច្ចប្រជុំកំពូល អ្នកដឹកនាំ វិនិយោគសកល នៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ របស់សន្និសីទអង្គការសហប្រជាជាតិ ស្តីពី ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពី ២២-២៤តុលា ឆ្នាំ២០១៨ ៕

ប្រភព៖ ដើមអម្ពិល   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត