ទ្រាំ​លែង​បាន​ Real ចែក​ផ្លូវ​ជាមួយ​លោក​ Lopetegui

  • 2018-10-30 00:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​បណ្ដេញ​លោក​ Julen Lopetegui ពី​តួនាទី​អ្នក​ចាត់​ការ​ទូទៅ​ហើយ​កាល​ពី​យប់​មិញ​ក្រោយ​ដឹកនាំ​បាន​ត្រឹម​៤​ខែ​កន្លះ​ប៉ុណ្ណោះ។

Lopetegui

អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​កាន់​តួនាទី​ធំ​នៅ​ Bernabeu នៅ​មុន​​ World Cup រុស្ស៊ី​មក​ដល់​ប៉ុន្តែ​ដឹកនាំ​ក្រុម​មិន​បាន​ល្អ​សោះ​ក្នុង​នោះ​ដឹកនាំ​បាន​១០​ប្រកួត​នៅ​ La Liga ក្រុម​យក្ស​អេស្ប៉ាញ​ឈ្នះ​៤​ ចាញ់​៤ និង​ស្មើ​២​លើក។

បរាជ័យ​គួរ​ឲ្យ​អាម៉ាស់​បំផុត​​ក្រោម​ការ​ដឹកនាំ​របស់​ Lopetegui គឺ​ចាញ់​គូ​ប្រជែង​ដ៏​ធំ​​ Barcelona រហូត​ ៥-១ កាល​ពី​ថ្ងៃ​អាទិត្យ។​ អវត្តមាន​របស់​បុរស​វ័យ​៥២​ឆ្នាំ​នឹង​ត្រូវ​ជំនួស​​បណ្ដោះ​អាសន្ន​ដោយ​គ្រូ​បង្គោល​ក្រុម​ Real Castilla គឺ​លោក​ Santiago Solari៕

ប្រភព៖ thesun   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី