FIFA រារាំង​ការ​លេង​នៅ​បរទេស​របស់​ La Liga

  • 2018-10-30 02:08:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ FIFA បាន​ប្រកាស​ជា​ផ្លូវការ​ពី​បម្រាម​មិន​ឲ្យ​ La Liga រៀប​ចំ​ការ​ប្រកួត​លីគ​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​។

ប្រមុខ FIFA

សេចក្ដី​ថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្របខ័ណ្ឌ​កំពូល​របស់​អេស្ប៉ាញ​មាន​គម្រោង​លើក​យក​ប្រកួត​ La Liga ១​ឬ​ក៏​២​ទៅ​លេង​នៅ​ក្រៅ​អេស្ប៉ាញ​ ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ពី​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក។​ យ៉ាង​ណា​ប្រមុខ​ FIFA លោក​ Gianni Infantino បាន​និយាយ​ថា​ "ប្រកួត​លីគ​ត្រូវ​តែ​លេង​នៅ​ក្នុង​ប្រទេស"។​

កន្លង​ទៅ​​ La Liga បាន​ចរចា​ជាមួយ​ភាគី​អាមេរិក​ដើម្បី​យក​ការ​ប្រកួត​រវាង​ Barcelona និង​ Girona ទៅ​លេង​នៅ​ទីនោះ​ជា​លើក​ដំបូង​ចំ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៩។ យ៉ាងណា​គ្រប់​យ៉ាង​ត្រូវ​រំសាយ​ចោល​ក្រោយ​ FIFA ចេញ​មក​រារាំង​ការងារ​​នេះ៕ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន