លម្អិត​សម្ដី​ Kris ពេល​និយាយ​ទាក់ទង​ EXO និង​ហេតុផល​ពិត​ខ្លួនធ្វើជាតារាទោល

  • 2018-10-30 05:17:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប​ទសម្ភាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ Kris បាន​និយាយ​ទាក់ទង​ព័ត៌មាន​មួយ​ចំនួន​រវាង​ខ្លួន​ និង​ក្រុម​ចម្រៀង​ EXO ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំងអស់​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​បំផុត។

ចំណាយ​ពេល​ជាមួយ​ "VLAD TV” តារា​ចម្រៀង​ចិន​ Kris Wu ត្រូវ​អ្ន​ក​សម្ភាស​សួរ​សំណួរ​មួយ​ចំនួន​ ពី​ពេល​វេលា​ក្នុង​ក្រុម​ចម្រៀង​ EXO។ ចាប់​ផ្ដើម​ដំបូង​ អ្នក​សម្ភាស​បាន​បន្លឺ​ឡើង​បែប​ស្មានៗ ថា​ Kris ជា​សមាជិក​ទី ១១ ប៉ុន្តែ​ភ្លាមៗ​តារា​ប្រុស​រូបនេះ​ក៏​ប្រញាប់​កែ​ថា សមាជិក​សរុប​ទាំង​អស់​ ១២​នាក់ទេ។

សំណួរក៏​បន្ត​ថា "អ៊ីចឹង​ពួកគេ​ក្លាយ​ជា​ក្រុម​ធំ​មែន​ទេ? ក្រុម​មួយ​ដែល​លក់​ចម្រៀង​ដាច់​ខ្លាំង​ជាងគេនៅ​កូរ៉េ?" ភ្លាមៗ Kris ក៏​បាន​តប​ថា៖ "បាទ!ពេល​ហ្នឹង​លក់​ដាច់ខ្លាំង”​។

បន្ថែម​ពី​លើ​នេះ​ តារា​ប្រុស​កើត​ឆ្នាំ ១៩៩០​រូបនេះ​ ក៏​បាន​ចែក​រំលែក​បទ​ពិសោធន៍​មួយ​ចំនួនថា៖ "វាមាន​ន័យ​​លើស​ពី​បទ​ពិសោធន៍​ទៅ​ទៀត។ ខ្ញុំ​ពិត​ជា​ស្ញប់ស្ញែង​នឹង​អ្វី​គ្រប់​យ៉ាង​ណាស់។ មាន​រឿង​ល្អៗ​ជា​ច្រើន​ ហើយ​ក៏​មាន​ពេល​លំបាក​ច្រើន​ដែរ ប៉ុន្តែ​ខ្ញុំ​ចាត់​ទុក​ថា​ជា​ពេល​ដ៏​មាន​តម្លៃ​មិនអាច​កាត់​ថ្លៃ​បាន​ទាំង​អស់។ មិន​បាន​ឆ្លងកាត់​ពេល​ទាំង​នោះ​ ខ្ញុំ​ក៏​មិន​អាច​ក្លាយ​ជា​ ខ្ញុំ​ដូច​សព្វថ្ងៃដែរ ដូចនេះ​វា​ក៏​ជា​ផ្នែក​មួយ​ក្នុង​ជីវិត ដែល​ខ្ញុំរក្សាទុកអមជាមួយ និង​បន្តដើរ​ទៅមុខ​រហូត”​។

Kris បញ្ជាក់​ទៀត​ថា​៖ "អ្វី​ដែល​ជា​បញ្ហា​ធំ​ ដែល​ខ្ញុំ​ជួប​នោះ​ ដំបូង​គឺ​​ពេល​វេលា​ ហើយ​ពេល​នោះ​ ខ្ញុំ​គ្មាន​សេរីភាព​ឡើយ។ ចំណុច​ទី២ អ្វី​ដែល​មក​រំខាន​ខ្លាំង​បំផុតនោះ​ ត្រង់ថា​ខ្ញុំ​គ្មាន​សេរីភាព​បង្កើត​អ្វី​ថ្មី អ៊ីចឹង​ហើយ​ខ្ញុំ​មិន​អាច​ធ្វើ​បទ​ភ្លេង​ដែរ​ខ្ញុំ​ចង់​ធ្វើ​បាន​ទេ។ បាទ!ហ្នឹង​ហើយ​ជា​បញ្ហា​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​ធ្វើ​ជា​តារាទោល និង​វិល​មក​កាន់​ប្រទេស​ចិន​វិញ”​។

ទាំង​នេះ​សុទ្ធ​សឹង​ជា​អ្វី​ដែល​ជា​គោល​សំខាន់​ ចេញ​ពី​បទ​សម្ភាស​ដ៏​កម្រ​របស់​ Kris ទាក់ទង​នឹង​អតីត​ក្រុម​ជាទី​ស្រឡាញ់​ EXO៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី