ទឹក​ធ្លាក់​ទាំង​ ១០​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​លើ​ពិភពលោក

  • 2018-10-30 11:41:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាំង​នេះ​ ជា​ទឹក​ធ្លាក់​ទាំង​ ១០​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​៖

១. ទឹក​ធ្លាក់ Angel ៖ ជា​ទឹក​ធ្លាក់​ស្ថិត​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា​ ដែល​មាន​កម្ពស់​ជាង ៩៧៩​ម៉ែត្រ ។

២. ទឹក​ធ្លាក់ Tugela ៖ ជា​ទឹក​ធ្លាក់​ស្ថិត​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ដែល​មាន​កម្ពស់​ជាង​ ៩៤៧​ម៉ែត្រ ។

៣. ទឹក​ធ្លាក់ Tres Hermanas ៖ ជា​ទឹក​ធ្លាក់​ស្ថិត​ក្នុង​ប្រទេស​ប៉េរូ​ ដែល​មាន​កម្ពស់​ជាង ​៩១៤​ម៉ែត្រ ។

៤. ទឹក​ធ្លាក់ Olo'Upena ៖ ជា​ទឹក​ធ្លាក់​ស្ថិត​ក្នុង​សហរដ្ឋអាមេរិក​ ដែល​មាន​កម្ពស់​ជាង ​៩០០​ម៉ែត្រ ។

៥. ទឹក​ធ្លាក់ Yumbilla ៖ ជា​ទឹក​ធ្លាក់​ស្ថិត​ក្នុង​ប្រទេស​ប៉េរូ ដែល​មាន​កម្ពស់​ជាង​ ៨៩៦​ម៉ែត្រ។

៦. ទឹក​ធ្លាក់ Vinnufossen ៖ ជា​ទឹក​ធ្លាក់​ស្ថិត​ក្នុង​ប្រទេស​ន័រវែស​ ដែល​មាន​កម្ពស់​ជាង​ ៨៦០​ម៉ែត្រ។

៧. ទឹក​ធ្លាក់ Balaifossen ៖ ជា​ទឹក​ធ្លាក់​ស្ថិត​ក្នុង​ប្រទេស​ន័រវែស ដែល​មាន​កម្ពស់​ជាង​ ៨៥០​ម៉ែត្រ។

៨. ទឹក​ធ្លាក់ Pu'Uka'Oka ៖ ជា​ទឹក​ធ្លាក់​ស្ថិត​ក្នុង​សហរដ្ឋអាមេរិក ដែល​មាន​កម្ពស់​ជាង​ ៨៤០​ម៉ែត្រ។

៩. ទឹក​ធ្លាក់ James Bruce ៖ ជា​ទឹក​ធ្លាក់​ស្ថិត​ក្នុង​ប្រទេស​កាណាដា ដែល​មាន​កម្ពស់​ជាង​ ៨៤០​ម៉ែត្រ។

១០. ទឹក​ធ្លាក់ Browne ៖ ជា​ទឹក​ធ្លាក់​ស្ថិត​ក្នុង​ប្រទេស​នូវែលហ្សេឡង់​(New Zealand)​​ ដែល​មាន​កម្ពស់​ជាង​ ៨៣៦​ម៉ែត្រ​៕

ប្រភព៖ Worldatlas   ប្រែ​សម្រួល៖ ហ៊ីម រស្មី