ទម្លាយវត្តមានតារាខ្មែរ ត្រៀមឡើងឆាកប្រគំតន្រ្តីជាមួយ Charlie Puth ខែក្រោយនេះ

  • 2018-10-30 11:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​ត្រឹម​ ៣ ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ប្រគំ​តន្រ្តី​លក្ខណៈ​អន្តរជាតិ Smart Mega Concert នឹង​មក​ដល់​ដោយ​មាន​វត្តមាន​តារា​ចម្រៀង​សញ្ជាតិ​អាមេរិក Charlie Puth ចូល​រួម។ ចុះ​មាន​តារា​ខ្មែរ​ណា​ខ្លះ​ ត្រៀម​បង្ហាញ​ខ្លួន​ទៅ​នោះ​ដែរ។

តាម​ការ​បញ្ជាក់​របស់​ក្រុម​ការងារ​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​ប្រុស​ស្រី​តំណាង​កម្ពុជា​ឡើង​សម្ដែង​នៅ​ថ្ងៃ​ទៅ ២ វិច្ឆិកា ឆ្នាំ​ ២០១៨ នេះ​រួម​មាន កញ្ញា ឡូរ៉ា ម៉ម អេដា ក្រុម​ ក្មេង​ខ្មែរ និង​ក្រុម​តូច ដោយ​មាន​​ការ​សម្រប​សម្រួល​កម្មវិធី​ពី​ពិធីករ Jimmy និង​កញ្ញា រ៉េត សារីតា។ ក្នុង​នោះ​ក៏​មាន​ការ​ចាក់​ភ្លេច​រាំ​សប្បាយ​ពី DJ Chee ផង​ដែរ។

អ្នក​អាច​ទៅ​យក​សំបុត្រ​​បាន​នៅ​សាខា​ទាំង ៨ របស់ Smart Shop ​ស្ដង់​ផ្ដល់​សំបុត្រ​​ខាង​មុខ​អគារ​ Kid City ឬ​គ្រប់​រោងភាពយន្ត Legend ទាំង​អស់ លើក​លែង​តែ Legend Premium។

លក្ខខណ្ឌ​ទទួល​បាន​សំបុត្រ មាន២គឺ៖

  • បញ្ចូល​ទឹក​ប្រាក់ ១០ ដុល្លារ សម្រាប់​ Premium Package ហើយ​បាន​មក​វិញ​ដូចជា​ សំបុត្រ Premium Pass ១ អាវ​យឺត ១​ បណ្ដោង​សោរ ១ Wristband១ ​ កាបូប​ស្ពាយ ១ និង Glow stick ១។
  • បញ្ចូល​ទឹក​ប្រាក់ ២ដុល្លារ សម្រាប់ Green Package ដើម្បី​ទទួល​បាន សំបុត្រ Green Pass ២ អាវ​យឺត​ ១ និង​កាបូប​ស្ពាយ​ ១។

បើ​ចង់​បាន​​សំបុត្រ​បន្ថែម អ្នក​អាច​ធ្វើ​តាម​លក្ខខណ្ឌ​ដដែល​​​ជា​ថ្មី​ម្ដង​ទៀត តែ​សូម​បញ្ជាក់​ថា ​ម្នាក់​អាច​ប្រើ​ប្រាស់​ឱកាស​នេះ​បាន​តែ​២​ដង​ប៉ុណ្ណោះ៕

អត្ថបទ៖ សុខណា