រឿងរ៉ាវខ្លះៗដែលអ្នកត្រូវដឹង មុន iOS 12.1 ប្រកាសជាផ្លូវការក្នុងយប់នេះ
- 2018-10-30 11:59:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវខ្លះៗដែលអ្នកត្រូវដឹង មុន iOS 12.1 ប្រកាសជាផ្លូវការក្នុងយប់នេះ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ដាក់បង្ហាញ iPad ស៊េរីឆ្នាំ ២០១៨ នឹងធ្វើឡើងនាយប់ម៉ោង ១២ រំលងអាធ្រាត្រចូលថ្ងៃទី ៣១ តុលានៅកម្ពុជា ដោយក្រៅពីផលិតផលថ្មីប៉ុន្មានម៉ូឌែល ក្រុមហ៊ុនយក្ស Apple ក៏ត្រៀមរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិ iOS 12.1 មានការបញ្ចូលមុខងារពិសេសជាច្រើន។
មុនមួយថ្ងៃនៃការប្រកាស ក្រុមហ៊ុនរបស់លោក Tim Cook ក៏មានបើកឲ្យទាញយកឥតគិតថ្លៃនូវសៀវភៅណែនាំនៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិជំនាន់ក្រោយនេះលើ App Store ហើយក៏ជាតម្រុយបង្ហាញពីមុខងារថ្មីមួយចំនួនធំ។
iOS 12.1 នឹងនាំមកជាមួយនូវមុខងារ Group FaceTime អនុញ្ញាតឲ្យអ្នកប្រើធ្វើការជជែកកម្សាន្ត Video Chat ដល់ទៅ ៣២ នាក់ក្នុងពេលតែមួយ ប៉ុន្តែសោកស្តាយសម្រាប់ម៉ូឌែលចាស់ៗដូចជា iPhone 5s/iPhone 6/iPhone 6s និង iPhone SE អាចគាំទ្រតែត្រឹមការជជែកជាសំឡេង Audio Calls មួយគត់។
បន្ថែមពីនេះក៏មាន Emoji ថ្មីច្រើនជាង ៧០ រូប មកកក្រើកក្នុង iOS 12.1 ព្រឹកស្អែកនេះ (មានបង្ហាញក្នុងឯកសារ GIF ដូចខាងលើ) បន្សំនឹងការកែសម្រួលកម្រិតព្រាលមុខងារ Depth Control សម្រាប់ម្ចាស់ iPhone XS/XS Max និង iPhone XR អំឡុងពេលថតផ្ទាល់តែម្តង ខ្លាំងជាងជំនាន់មុនលុះត្រាណាតែរូបភាពនោះបានថតចេញហើយ។ អ្វីដែលកាន់តែពិសេសសម្រាប់ iPhone ឆ្នាំ ២០១៨ ទើបបង្ហាញខ្លួនកាលពីខែកញ្ញា ក៏នឹងចាប់ដំណើរការជាមួយប្រព័ន្ធស៊ីម ២ (eSIM) ចាប់ពីយប់នេះតទៅផងដែរ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: