Guardiola យល់​ថា​ Man City នៅ​តែ​បន្ត​ពង្រឹង​ឲ្យ​ល្អ​ជាង​នេះ

  • 2018-10-30 13:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ជា​ក្លឹប​ Manchester City នៅ​មិន​ទាន់​ចាញ់​មួយ​ប្រកួត​នៅ​ឡើយ​ក្នុង​ក្របខ័ណ្ឌ​ Premier League អ្នក​ចាត់ការ​ក្លឹប​នេះ លោក​ Pep Guardiola បាន​លើក​ឡើង​ថា​ ក្លឹប​នេះ​នៅ​តែ​ត្រូវ​ខិត​ខំ​ឲ្យ​ល្អ​ជាង​នេះ​ ដើម្បី​ប្រកួត​ប្រជែង​ដណ្ដើម​យក​ពាន​ Premier League និង​ ពាន UEFA Champions League។

អ្នកចាត់ការ​រូប​នេះ​បាន​និយាយ​ថា​៖ " ជា​ការ​ពិត​ណាស់​ ពួក​យើង​ជា​ក្រុម​ដ៏​ខ្លាំង​មួយ​ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ចូល​ដល់​ដំណាក់​កាល​សំខាន់​ៗ​ ដូច​ជា​ ៣​ប្រកួត​ចុង​ក្រោយ​ក្នុង​ Premier League ហើយ​ជា​ពិសេស​ក្នុង​អឺរ៉ុប​(UCL) យើង​ត្រូវ​តែ​សម្រេច​នូវ​អ្វី​ដែល​យើង​ចង់​បាន​ " ។

Pep បាន​បន្ត​ថា​៖ " សង្ឃឹម​ថា​យើង​នឹង​អាច​និយាយ​ពី​បញ្ហា​ហ្នឹង​។ យើង​អាច​ហ្វឹក​ហាត់​និង​ផ្ដោត​បន្ថែម​ ហើយ​នៅ​ថ្ងៃ​ក្រោយ​ទៀត​យើង​នឹង​អាច​ពង្រឹង​បន្ថែម​បាន​ " ។

លោក​បាន​បន្ថែម​ថា​៖ " ខ្ញុំ​គិត​ថា​រដូវ​កាល​មុន​ តំបន់​ការពារ​របស់​យើង​រឹង​មាំ​ដែរ​ ដោយ​រង​គ្រាប់​បាល់​តិច​ តែ​នៅ​ពេល​ជាន់​ទឹក​ដី​ Emirate(ទឹក​ដី​ Arsenal) Anfield(ទឹក​ដី​ Liverpool) កីឡដ្ឋានWembly(ទឹក​ដី​បណ្ដោះអាសន្ន​ Spurs) យើង​តែង​តែ​រង​គ្រាប់​បាល់​ជានិច្ច។ តែ​វា​ជា​រឿង​ធម្មតា​ ហើយ​ក៏​មិន​បញ្ហា​ គ្រាន់​តែ​យើង​ចង់​បាន​លើស​ពី​នេះ " ។

ក្លឹប​មេឃ​ខៀវ​ Manchester City កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ១ ក្នុង​តារាង​ Premier League ដោយ​មិន​ចាញ់​សោះ និង​ឈ្នះ ៨​ដង​ ស្មើ​២​ដង​ ហើយ​មាន​ ២៦​ពិន្ទុ​ក្នុង​ដៃ​ តាម​ដោយ​ Liverpool (២៦​ពិន្ទុ) និង​ Chelsea (២៤​ពិន្ទុ) ដែល​ ២​ក្រុម​នេះ ក៏​មិន​ទាន់​ស្គាល់​រសជាតិ​ចាញ់​ដែរ​ក្នុង​រដូវ​កាល​នេះ​៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ ហ៊ីម រស្មី