"Find X មាន​ចំណុច​សំខាន់​មួយ​ដែល​​ស្មាតហ្វូន​ផ្សេងៗ​គ្មាន"៖ អ្នកបច្ចេកទេស OPPO

  • 2018-10-31 02:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Find X របស់ OPPO មាន​ខ្សែ​អង់តែន​ដល់​ទៅ ៨ កន្លែង​ ដែល​បង្កប់​នៅ​ពេញ​មួយ​តួ​ខ្លួន ធ្វើ​ឲ្យ​ដំណើការ​នៃ​ការ​ចាប់​យក​ប្រព័ន្ធ​សេវា​ចូល​ទូរសព្ទ​បាន​ខ្លាំង និង​រហ័ស​ជាង​បណ្ដា​ស្មាតហ្វូន​នានា។

OPPO Find X

បើ​តាម​ប្រភព​ពី​អ្នក​ជំនាញ​បច្ចេកទេស​ប្រចាំ​នៅ​មន្ទីរពិសោធន៍​របស់ OPPO ផ្ទាល់ បាន​ឲ្យ​ដឹង​ថា ​ជា​ទូទៅ​ស្មាតហ្វូន​ដទៃ​មាន​ខ្សែ​អង់តែន នៅ​តែ​ផ្នែក​ខាង​លើ ឬ​ខាងក្រោម​ប៉ុណ្ណោះ។

ដោយ​ឡែក​ចំពោះ​ការ​​ផលិត​ស្មាតហ្វូន Find X មាន​រាង​ប្លែក​ពី​ក្រុមហ៊ុន​ដទៃ​បែប​នេះ ប្រភពដដែលបានបង្ហើប​ថា ពិបាក​រក​កន្លែង​ដាក់​ខ្សែ​អង់តែន​គ្មាន​ទេ ព្រោះ​តែ​កន្លែង​ត្រូវ​ដាក់​ខ្សែអង់តែននោះ ជំនួស​ដោយ​ទីតាំង​កាមេរ៉ា ទីតាំង​ Speaker(រន្ធ​បញ្ចេញ​សំឡេង) ឬ កន្លែង​ស្រូប​សំឡេង​(Mic) និង​មុខងារ​ជា​ច្រើន​ទៀត ស្ទើរ​តែ​មិន​សល់​កន្លែង​ទំនេរ​សោះ ក៏​ប៉ុន្តែ​ OPPO បាន​សិក្សា​លើផលវិបាក​ទាំងនោះ រួច​សំរេច​ចិត្ត​ដាក់​បញ្ចូល​ខ្សែ​អង់​តែន នៅ​គ្រប់​កន្លែង​លើ​តួ​ទូរសព្ទ​កំពូល​​របស់ខ្លួនតែ​ម្ដង។

ហេតុផល​នេះ​ហើយ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ដែល​បាន​ចាប់​កាន់ Find X មិន​ថាកាន់​​នៅ​ផ្នែក​ខាង​ណា​ក៏ដោយ ក៏ទទួលបាន​សេវា​​ខ្លាំង​ដូច​គ្នា ថែម​ទាំង​អាច​ Share ទិន្នន័យ​ចេញ​ទៅ​ក្រៅ​បាន​ល្អ​ លឿន​ជាង​ម៉ូឌែល​មុនៗទៀត​ផង។

ធៀប​ជាមួយ​ទូរសព្ទ​ផ្សេង បើ​អ្នក​ចាប់​កាន់​ទូរសព្ទ​ចំ​ផ្នែក​ដែល​បង្កប់​ខ្សែអង់​តែន​ស្ថិត​នៅ នោះ​ការ​ចាប់​សេវា​បាន​ធ្លាក់​ចុះ​ មិនអាចឲ្យសេវាបញ្ចូនបាន​ដល់កម្រិតពេញលេញ​ទោះទេ៕

ខ្សែអង់តែនលើ Find X

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម