អតីត​គ្រូ​ Dortmund ទម្លាយ​ថា​ Aubameyang មិន​ព្រម​ហាត់​ព្រោះ​ចង់​ទៅ​ Arsenal

  • 2018-10-31 02:09:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pierre-Emerick Aubameyang បាន​បដិសេធ​រត់​​ជាមួយ​មិត្ត​រួម​ក្រុម​ Borussia Dortmund អំឡុង​ពេល​ហ្វឹកហាត់​ ព្រោះ​តែ​ទាមទារ​ចង់​ទៅ​លេង​នៅ​ Arsenal ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​កាល​ពី​ដើម​ឆ្នាំ​។​ នេះ​បើ​តាម​ការ​ទម្លាយ​ពី​លោក​ Peter Stoger។

Peter Stoger

ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​​បាន​បង្ខំ​ឲ្យ​ក្លឹប​លក់​​គេ​ទៅ​អង់គ្លេស​ហើយ​ទី​បំផុត​​ការ​ផ្ទេរ​ក៏​កើត​ឡើង​គឺ​ Arsenal បាន​ព្រមព្រៀង​ទិញ​ Aubameyang ក្នុង​តម្លៃ​កប់​ពពក​ ៥៦​លាន​ផោន។​ Stoger អតីត​គ្រូ​បង្វឹក​ Dortmund បាន​និយាយ​ថា​ខ្លួន​ប្រឹង​អស់​លទ្ធភាព​ដើម្បី​រក្សា​តារា​ឆ្នើម​រូប​នេះ​ប៉ុន្តែ​នៅ​តែ​បរាជ័យ។​ ​

“Aubameyang បាន​ធ្វើ​ឲ្យ​ខ្ញុំ​អស់​ផ្លូវ​ដើរ។ គេ​បាន​ហ្វឹកហាត់​ធម្មតា​នៅ​៤​ថ្ងៃ​ក្នុង​១​សប្ដាហ៍​ ប៉ុន្តែ​នៅ​ពេល​ដែល​ Arsenal ទាក់ទង​មក​កីឡាករ​រូប​នេះ​បាន​បង្កើត​សកម្មភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដូចជា​មិន​ទៅ​ជួបជុំ​ក្រុម​មុន​ការ​ប្រកួត​ និង​បដិសេធ​រត់​ពេល​ហ្វឹកហាត់​ជាដើម"។​ គ្រូ​បង្វឹក​វ័យ​៥២​ឆ្នាំ​ប្រាប់​ដូច្នេះ។ ​

កីឡាករ​សញ្ជាតិ​​ហ្គាបុង​ បាន​ចំណាយ​ពេល​៤​ឆ្នាំ​កន្លះ​ជាមួយ​ Dortmund ជា​ទី​ដែល​រូប​គេ​បាន​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​មួយ​រូប​នៅ​តំបន់​អឺរ៉ុប៕

Aubameyang

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន