ឡៅ​ ចិត្រា​ ប្រាប់​ពី​អារម្មណ៍​ពេល​ត្រូវ​ដៃគូ​វ៉ៃ​១ដៃ​ពេញ​មុខ​ ខ្ទាត​ជិត​២ម៉ែត្រ​កាល​ថ្ងៃ​អាទិត្យ​

  • 2018-10-31 04:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​ឆត្រយោង​ ៩១១​ ឡៅ​ ចិត្រា​ ថា​ពេល​ត្រូវ​១ដៃ​របស់​កីឡាករ​ឡាវ​ កាល​ពី​ប្រកួត​សន្សំ​ពិន្ទុ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ​ គឺ​ងងឹត​មុខ​ឈឹង​ អត់​ដឹង​ទេ​ឯណា​កើត​ ឯណា​លិច​នៅ​ពេល​នោះ។​

កីឡាករ ឡៅ ចិត្រា​(ក្រហម)

ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ ២០១៧​ រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប៉ះ​គ្នា​ជា​មួយ​អ្នក​ប្រដាល់​ឡាវ​ Namphet​ ម្នាក់​នេះ​មិន​សូវ​ជា​ពិបាក​ប៉ុន្មាន​ទេ​ ប៉ុន្តែ​សរសើរ​ជើង​ខ្លាំង​ម្នាក់​នេះ​ គិត​ចាំ​តែ​ម៉ាត់។​ នៅ​ពេល​ខ្លួន​ទាត់​ចេញ​ទៅ​ គឺ​ឡាវ​រូប​នេះ​ឈរ​ចាំ​ម៉ាត់​តែ​ម្ដង។​ ជាក់​ស្ដែង​ នៅ​ពេល​ដែល​ត្រូវ​១ដៃ​កណ្ដាប់​មុខ​ របស់​ Namphet​ គឺ​ងងឹត​មុខ​ស្លុប​តែ​ម្ដង​ និង​មាន​តែ​ចាប់​អោប​ដោះ​ស្រាយ​ស្ថានការណ៍​សិន​ហើយ។​

កីឡាករ ឡៅ ចិត្រា​(ក្រហម)

ប្អូន​ប្រុស​ ឡៅ​ ចន្រ្ទា​ ម្នាក់​នេះ​បន្ថែម​ថា​ ១​ដៃ​នេះចេះ​ចំ​ពេល​នៅ​ដើម​ទឹក​ ឬ​នៅ​មាន​កម្លាំង​ ដូច្នេះ​អាច​ទប់​ជំហរ​បាន​មិន​ឲ្យ​ដួល​ បើ​ត្រូវ​ពេល​អស់​កម្លាំង​ អាច​និង​សន្លប់​ព្រោះ​ធ្ងន់​គួរសម​។​ នៅ​ពេល​ដែល​ត្រូវ​ប៉ុន្មាន​ដៃ​ហើយ​ ដូច​ជា​យឺត​សរសៃ​ និង​ដាស់​អារម្មណ៍​ខ្លួន​ឲ្យ​ចង់​វ៉ៃ​វិញ​តែ​ម្ដង។​

កីឡាករ ឡៅ ចិត្រា​

រំលឹក​ដែរ​ថា​ ឡៅ​ ចិត្រា​ ប្រកួត​ចុង​ក្រោយ​ផ្ដួល​កីឡាករ​ឡាវ​ Namphet​ ឲ្យ​សន្លប់​នៅ​ទឹក​ទី៣​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៨​ ខែ​តុលា​ ២០១៨​ នៃ​កម្មវិធី​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ខ្សែក្រវាត់​ខារាប៉ាវ​ ទម្ងន់​ ៦០​គីឡូក្រាម៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី