តោះ! ទៅរៀនបន្ថែមពីតិចនិកគ្រប់គ្រងជំនួញឲ្យមាននិរន្តរភាពក្នុង​វេទិកាអាជីវកម្មចុងសប្តាហ៍នេះ

  • 2018-10-31 03:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​មាន​ចំណូល​ចិត្ត​ក្នុងរឿង​ធ្វើ​អាជីវកម្ម ឬ​ជំនួញ នៅថ្ងៃទីអាទិត្យទី​ ៤ វិច្ឆការ ២០១៨ នេះ នឹង​មាន​វេទិការ​អាជីវកម្ម​ធំ​មួយ​​ក្រោម​ប្រធានបទ "និរន្តរភាពក្នុងអាជីវកម្មពិភពលោក" នៅ CJCC ចាប់ពីម៉ោង ១រសៀល ដល់​ ៥ល្ងាច។ អ្នក​ចូល​រួម​ប្រមាណ ៤៥០ នាក់​នឹង​អាច​​ស្វែងយល់​ស៊ី​ជម្រៅ​ពី​គន្លឹះ និង​ការ​គ្រប់គ្រង​អាជីវកម្ម​ឲ្យ​មាន​និរន្តភាព និង​ដំណោះ​ស្រាយ​ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​ផ្សេង​ៗ ពីសំណាក់​​វាគ្មិន​ជំនាញ​ដែល​មាន​បទពិសោធន៍​ជំនួញ​ច្រើន​ឆ្នាំ មកពី​វិស័យ​ខុស​ៗគ្នា​ដូច​ជា៖

១. លោកស្រី សំ លីណា - ស្ថាបនិកនៃគ្រឿងសង្ហារឹម អេលីស Ellesse Furniture

២. លោក គា បូរាណ – ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ភីអិលស៊ី

៣. លោក ទៅ​ ម៉េង - នាយិកានាយកដ្ឋានលក់របស់ក្រុមហ៊ុនខេមបូឌាប្រភើធីលីមីតធីត (CPL)

៤. លោក ថៃ វ៉ាន់ថា (Jerry Thai) ស្ថាបនិក @home Photography និង INSPIRED កម្ពុជា នឹង​ធ្វើ​ជា​អ្នក​សម្របសម្រួល​ក្នុងកម្មវិធី។

វេទិកា​អាជីវកម្ម ២០១៨ គឺ​ជា​ព្រឹត្តិការណ៍​អាជីវកម្ម​លើក​ទី ៥ ដែល​រៀប​ចំ​ដោយ ​ក្លឹប​អាជីវកម្ម​អន្តរជាតិ (IBC) នៃ​វិទ្យាស្ថាន​ពាណិជ្ជកម្ម​ខេមអេដ (CamED) ក្នុង​គោល​បំណង​ចែក​រំលែក​គំនិត​ពី​វាគ្មិន មក​ពី​បណ្ដា​មជ្ឈដ្ឋាន​ផ្សេង​ៗ​ដើម្បី​ចែក​រំលែក​បទពិសោធ​ និង​ចំណេះ​ដឹង​ដ៏​មាន​តម្លៃ​ទាក់ទង​នឹង​បច្ចេកទេស​ក្នុង​ការ​គ្រប់​គ្រង​អាជីវកម្ម​ឲ្យ​មាន​ស្ថិរភាព​ និង​ការ​រីក​ចម្រើន ក៏​ដូច​ជា​បង្កើន​សមត្ថភាព​សិស្សានុសិស្ស ដែល​កំពុង​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ អ្នក​ជំនួញ និង​សហគ្រិន​ដែល​នាំ​មក​នូវ​ផល​វិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា។

សង្ខេបកម្មវិធី

  • ប្រធានបទ ៖ «និរន្តរភាពក្នុងអាជីវកម្មពិភពលោក»

  • កាល​បរិច្ឆេទ៖ ថ្ងៃ​អាទិត្យ ទី៤ វិច្ឆិកា ២០១៨

  • ពេលវេលា៖ ចាប់ពីម៉ោង ១ រសៀលដល់ ៥ល្ងាច

  • ទីតាំង៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា - ជប៉ុន (CJCC)។

តម្លៃសំបុត្រ

សំបុត្រស្តង់ដារ តម្លៃ ១៥០០០រៀល សម្រាប់​ម្នាក់ ដោយ​ផ្តល់​ជូន​កូដ​បញ្ចុះ​តម្លៃ GRAB 50% សម្រាប់​ការ​ជិះ​ចំនួន​២ដង​ ទាំង​ជិះ​ទៅ ​និង​មក (កំណត់​ត្រឹម ៦០០០ រៀល)។ អ្នក​ចូលរួម​ទាំង​អស់​នឹង​ទទួល​បាន​វត្ថុអនុស្សាវរីយ៍​ពិសេស​មួយ​ទៀត គឺ កាបូប​ខ្មៅ​ដៃ IBC និង​ការ​ចាប់​រង្វាន់​នៅ​ចុង​បញ្ចប់​នៃ​កម្មវិធី។

អ្នក​ក៏​អាច​ទិញ​សំបុត្រ ក្នុង​តម្លៃតែ ១៣០០០រៀល​ប៉ុណ្ណោះ ប្រសិន​បើ​អ្នក​ផ្លាស់​ប្តូរ Frame ទៅ​វេទិកាពាណិជ្ជកម្មឆ្នាំ 2018 លើ Facebook’s Profile ហើយ​នៅ​តែ​​ទទួល​បាន​អត្ថប្រយោជន៍​រៀប​រាប់​ខាង​លើ​ដូច​គ្នា៕

ដោយ៖ ដេត លីដា