មក​ដឹង​ប្រាក់​រង្វាន់​ជើង​ E-Sports ទូទាំង​ប្រទេស សល់៣ថ្ងៃទៀតប្រកួតហើយ

  • 2018-10-31 06:51:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើង​ឯក​​ទូទាំង​ប្រទេស​ឆ្នាំ​២០១៨​នឹង​ចាប់​ប្រកួត​តំបន់​ទី​១​នា​ថ្ងៃ​ទី​៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ហើយ។ ការ​ប្រកួត​ត្រូវ​បាន​បែង​ចែក​ជា​៥​តំបន់​​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ចំនួន​១២​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ។

ការ​ប្រគល់​រង្វាន់​ជើងឯក​កាល​ពី​ឆ្នាំ​២០១៧

- ​តំបន់​ទី​១៖ ខេត្ត​កំពង់ចាម​ ក្រចេះ ស្ទឹងត្រែង រតនគីរី និង​មណ្ឌលគីរី ​ប្រកួត​ថ្ងៃ​ទី​៣​ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ - តំបន់​ទី​២៖ ខេត្ត​​កំពង់ធំ ព្រះ​វិហារ​ សៀមរាប​ និង​ឧត្តរមានជ័យ​ ​ប្រកួត​ថ្ងៃ​ទី​​១០​ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ - តំបន់​ទី​៣៖ ខេត្ត​​កំពង់ឆ្នាំង​ ពោធិ៍សាត់​ បាត់ដំបង​ ប៉ៃលិន​ និង​បន្ទាយមានជ័យ​ ​​ប្រកួត​ថ្ងៃ​ទី​​១៧​​ ខែ​វិច្ឆិកាឆ្នាំ​២០១៨។​ - តំបន់​ទី​៤៖ ខេត្ត​តាកែវ កំពត​ ក្រុង​ព្រះសីហនុ​ កោះកុង​ និង​កំពង់ស្ពឺ​ ​ប្រកួត​ថ្ងៃ​ទី​​១​ ខែ​ធ្នូ ឆ្នាំ​២០១៨។​ - តំបន់​ទី​៥៖ រាជ​ធានី​ភ្នំពេញ​ ខេត្ត​កណ្តាល​ ព្រៃវែង​ និង​ស្វាយរៀង​ ​ប្រកួត​ថ្ងៃ​ទី​​៨​ ខែ​​ធ្នូ ឆ្នាំ​២០១៨។

ចំពោះ​ការ​ប្រកួត​ ​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​ និង​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2019 មិន​មាន​ការ​ផ្លាស់​ប្តូរ​ទេ​គឺ​នៅ​រក្សា​ថ្ងៃ​ទី១២-១៣ ខែ​មករា ឆ្នាំ​២០១៩ នៅ​ផ្សារ​ទំនើប អ៊ីអនសែនសុខ។

ក្រុម​ការពារ​ជើងឯក​ឆ្នាំ​ចាស់ Never Care

តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ថា ប្រាក់​រង្វាន់​មាន​​២​ដំណាក់​កាល​គឺ​ប្រាក់​រង្វាន់​ក្រុម​​ជយលាភី​ប្រចាំ​ និង​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​ជយលាភី​ទូទាំង​ប្រទេស។

ប្រាក់​រង្វាន់​ប្រចាំ​តំបន់​

  • ក្រុម​លេខ​១៖ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ០០០​ ដុល្លារ​ និង​ ៤០ ០០០​​ sabay gold
  • ក្រុម​លេខ​២៖ ទទួល​បាន​ប្រាក់​រង្វាន់​ ៥​​០០​ ដុល្លារ​ និង ៤០ ០០០​​ sabay gold​

ប្រាក់​រង្វាន់​ទូទាំង​ប្រទេស

  • ក្រុម​ជើង​ឯក៖ ទទួល​បាន​ប្រាក់​រង្វាន់​ ២ ០០០​ ដុល្លារ​ និង​ ៤០ ០០០​​ sabay gold
  • ក្រុម​​លេខ​២៖ ទទួល​បាន​ប្រាក់​រង្វាន់​ ១ ០០០​ ដុល្លារ និង​ ៤០ ០០០​​ sabay gold
  • ក្រុម​លេខ​៣៖ ទទួល​បាន​ប្រាក់​រង្វាន់​ ៥០០​ ដុល្លារ​ និង​ ៤០ ០០០​​ sabay gold

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី