ប្រាក់យ័នចិនធ្លាក់ចុះមិនធ្លាប់មានក្នុង១ទសវត្ស ក្រោយសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក

  • 2018-10-31 07:28:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបិយប័ណ្ណ​ចិន ត្រូវ​បាន​រាយការណ៍​ថា​ធ្លាក់​ចុះ​យ៉ាង​គំហុក​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល ១០​ឆ្នាំ ក្រោយ​សង្គ្រាម​ពាណិជ្ជកម្ម​ជា​សហរដ្ឋអាមេរិក។

ប្រាក់​យ័ន​ចិន បាន​ធ្លាក់​ចុះ​រហូត​ដល់ ៦,៩៦៤៤ យ័ន ក្នុង​មួយ​ដុល្លារ​កាល​ដើម​សប្ដាហ៍​កន្លង​ទៅ ដែល​ជា​ការ​ធ្លាក់​ចុះ​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០០៨​មក។ ការ​ធ្លាក់​ចុះ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ផល​មួយ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន និង​ក្រុង​ប៉េកាំង។ ទោះយ៉ាងណាក៏ដោយ ធនាគារប្រជាជនចិនបានព្យាយាមបង្កើតយន្តការអត្រាប្តូរប្រាក់របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈការបង្កើនតួនាទីនៃកម្លាំងទីផ្សារ។

គួរឲ្យដឹង​ថា រហូតមកដល់ពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន​ដាក់​ទណ្ឌកម្ម​យក​ពន្ធ​លើ​ទំនិញ​ចិន​ប្រហែល ២៥០ ពាន់​លាន​ដុល្លារ​រួច​មក​ហើយ និង​គ្រោង​យក​ពន្ធ​លើ​ទំនិញ​ជា​ច្រើន​មុខ​បន្ថែម​ទៀត​ក្នុង​យុទ្ធនាការ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន