​​សាលី អ៊ូមើត បង្ហើប​ថា ភាព​ជោគជ័យ​របស់​ខ្លួន​មិន​មែន​​​គ្រាន់​តែ​ហាត់​នៅ​ថៃ​ទេ

  • 2018-10-31 08:25:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ចាស់​មេដាយ​មាស​ Asian Games 2018 សាលី អ៊ូមើត បាន​និយាយ​ពី​ភាព​ជោគជ័យ​របស់​ខ្លួន​ដូច​សព្វ​ថ្ងៃ​​គឺ​មិន​មែន​​បាន​មក​​ដោយ​គ្រាន់​តែ​បាន​ទៅ​ហាត់​នៅ​ថៃ​នោះ​ទេ។

សាលី អ៊ូមើត

​ម្ចាស់​មេដាយ​​ប្រាក់​ពិភព​លោក​ឆ្នាំ​២០១៨​​​រូប​នេះ​បាន​​និយាយ​ថា​ «​មែន​ទែន​ទៅ​កីឡា​នេះ​ ខ្ញុំ​មាន​បច្ចេកទេស​​ដោយ​សារ​លួច​​មើល​គេ​ទេ។ ​ចំណែក​គ្រូ​ដែល​បង្ហាត់​ខ្ញុំ​នៅ​ថៃ​ គាត់​មក​ពី​អូទ្រីស​​គឺ​គ្រាន់​តែ​ប្រាប់​ពី​របៀប​ហូប​ចុក សម្រាក និង​របៀប​ថែទាំ​សុខភាព​ប៉ុណ្ណោះ។ ​បើ​សិន​ថា ខ្ញុំ​អាច​លេង​ខ្លាំង​ដោយ​សារ​បាន​ហាត់​នៅ​ថៃ​គឺ​មិន​ចឹង​ទេ។ កីឡា​នេះ​ឲ្យ​តែ​មាន​ទឹក​អាច​ហាត់​បាន​ហើយ ពិសេស​ខ្ញុំ​មាន​បច្ចេកទេស​ដូច្នេះ​ ដោយសារ​ការ​ប្រឹងប្រែង​ហ្វឹកហាត់ និង​​ទេពកោសល្យ​​ពី​កំណើត​របស់​ខ្ញុំ​គួបផ្សំ​ផង»។

​​អ៊ូមើត បន្ថែម​ថា ចំណាយ​ហ្វឹកហាត់​កីឡា​នេះ​អស់​រយៈ​ពេល ៧ ខែ ​ទើប​ចេញ​ប្រកួត​​ជា​លក្ខណៈ​យុវជន​តែ​ម្ដង។ សរុប​ទៅ​ សាលី អ៊ូមើត ឈ្នះ​មេដាយ​​​មាស ២​ គ្រឿង​ហើយ​ជូន​កម្ពុជា​មួយ​ឈ្នះ​នៅ​ព្រឹត្តិការណ៍ Asian Games 2018 និង​មេដាយ​មាស​មួយ​គ្រឿង​ទៀត​ឈ្នះ​ក្នុង​ព្រឹត្តិការណ៍​​មួយ​នៅ​ចិន​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ជាង​នេះ​ទៅ​ទៀត​រូប​គេ​​ក៏​ឈ្នះ​មេដាយ​ប្រាក់​កម្រិត​ពិភព​លោក​នៅ​អាមេរិក និង​ឈ្នះ​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង​ផង​ដែរ​ពី​ព្រឹត្តិការណ៍ Asian Games 2018៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​