IZ*ONE បំបែកកំណត់ត្រា MV ដំបូង ទទួល​បាន​ការ​ចូល​មើល​ច្រើន​ជាង​គេ ក្នុង​ពេល ២៤ ម៉ោង

  • 2018-10-31 08:46:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ថ្មី IZ*ONE ទើប​តែ​បាន​បំបែក​កំណត់​ត្រា​ដំបូង​ឲ្យ​ក្រុម​ចម្រៀង​របស់​ខ្លួន ជាមួយ​ការ​ចូល​មើល​ច្រើន​ជាង​គេ​លើ Youtube សម្រាប់​វីដេអូ​ចម្រៀង​ដំបូង​របស់​ពួកគេក្នុង​ពេល​ត្រឹម​តែ ២៤ ម៉ោង។

ក្រុម​ចម្រៀង​ថ្មី​ដែល​មាន​សមាជិក​ចំនួន ១២ រូប​នេះ បាន​​ចូល​ប្រឡូក​វិស័យ​សិល្បៈ​​ជាមួយ​អាល់ប៊ុម​​​ដំបូង 'COLOR*IZ'។ ចំពោះ​វីដេអូ​ចម្រៀង​ដំបូង​របស់​ពួកគេ​ដែល​មាន​ចំណង​ជើង​ថា៖ "La Vie en Rose” គឺ​ទើប​តែ​បំបែក​កំណត់​ត្រា ជាមួយ​ការ​ចូល​មើល​ជាង ៤,៤ លាន​ដងលើ​បណ្ដាញ​សង្គម Youtube ក្នុង​ពេល​ត្រឹម​តែ ២៤ ម៉ោង​ប៉ុណ្ណោះ។ ជាមួយ​កំណត់​ត្រា​នេះ​ដែរ បាន​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង​ថ្មី​មួយ​នេះ ក្លាយ​ជា​ក្រុម​ចម្រៀង​ដែល​ទទួល​បាន​ការ​ចូល​មើល​ច្រើន​ជាង​គេ លើ​វីដេអូ​ចម្រៀង​​ដំបូង ក្នុង​ពេល​ត្រឹម​តែ ១ ថ្ងៃ។

គួរ​បញ្ជាក់​ដែរ​ថា កាល​ពី​មុន កំណត់​ត្រា​មួយ​នេះ ត្រូវ​បាន​កាន់​កាប់​ដោយ​ក្រុម​ចម្រៀង Stray Kids ដែល​ពួកគេ​ទទួល​បាន​ការ​ចុច​​មើល​ចំនួន ៤,២ លាន​ដង​ក្នុង​ពេល ២៤ ម៉ោង​ដូច​គ្នា​ សម្រាប់​វីដេអូ​បទ​ចម្រៀង​ដំបូង​របស់​ពួកគេ​ដែល​មាន​ចំណង​ជើង​ថា "Distict 9”៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម