មេ UFC ប្រកាស​ហើយ Floyd បើ​ចង់​វាយ​ជាមួយ Khabib មក​វៃ​ក្នុង​ទ្រុង​មក

  • 2018-10-31 08:40:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dana White​ ដែល​ជា​ប្រធាន​ស្ថាប័ន UFC បាន​បញ្ជាក់​ថា Floyd Mayweather អាច​ប៉ះ​ជាមួយ Khabib Nurmagomedov  បាន​នៅ​ឆ្នាំ​ក្រោយ តែ​​ត្រូវ​វាយ​ក្នុង​សង្វៀន​ទ្រុង។

កន្លង​ទៅ Khabi ធ្លាប់​បោះ​ពាក្យ​ ចង់​ប្រកួតជាមួយ Floyd លក្ខណៈ​ប្រដាល់​សកល​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​១០​ម៉ឺន​នាក់​ក្នុង​កីឡដ្ឋាន​ដែល​រៀបចំ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍ World Cup ក្នុង​ប្រទេស​រុស្សី។

យ៉ាងណាក្ដី បន្ទាប់​ពី​មើល​ឃើញ Conor McGregor ចាញ់ Mayweather ក្នុង​ការ​ប្រកួត​ប្រដាល់​សកល​ White​ បាន​និយាយ​ថា ផ្លូវ​តែ​មួយ​គត់ Khabib អាច​ជួប​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក គឺ​ត្រូវ​វាយ​ក្នុង​ទ្រុង​សង្វៀន UFC។ ការ​ពិភាក្សា​​​រវាង​ក្រុម​របស់ Khabib និង Mayweather បាន​ចាប់​ផ្ដើម។ ប៉ុន្តែ White ជឿជាក់​ Khabib គួរ​ប្រកួត​ជាមួយ​អ្នក​ប្រយុទ្ធ​ក្នុង​ទ្រុង​ Tony Ferguson នៅ​ប្រកួត​ក្រោយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ