Son Heung-min ស៊ុត​២​គ្រាប់​ជួយ​ Spurs ឡើង​ទៅ​ប៉ះ​ Arsenal វគ្គ​៨ក្រុម​

  • 2018-11-01 00:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Son Heung-min អបអរ​ប្រកួត​ទី​១៥០​របស់​ខ្លួន​ឲ្យ​ Tottenham Hotspur ជាមួយ​គ្រាប់​បាល់​២​គ្រាប់​ក្នុង​ជ័យ​ជម្នះ​ ៣-១​ លើ​ West Ham។

ការ​ប្រកួត​ League Cup វគ្គ​១៦​ក្រុម​កាល​ពី​យប់​មិញ​ Spurs លេង​បាន​យ៉ាង​ល្អ​ទល់​នឹង​ម្ចាស់​ផ្ទះ​ដោយ​នាំ​មុខ​២​គ្រាប់​មុន​នៅ​វគ្គ​ទី​មួយ​ស៊ុត​បញ្ចូលទី​ដោយ​ Son ទាំង​ពីរ​គ្រាប់​នៅ​នាទី​ ១៦​ និង​៥១។​ West Ham តាម​បាន​១​គ្រាប់​វិញ​នៅ​នាទី​៧១​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​ Lucas Pérez។ ​

យ៉ាង​ណា​រំលង​បាន​៤​នាទី​ Llorente បាន​បន្ថែម​១​គ្រាប់​ទៀត​ឲ្យ​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​យក​ឈ្នះ​ការ​ប្រកួត​ដោយ​កក់​ក្ដៅ។​ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ Spurs នឹង​ត្រូវ​ប៉ះ​គូ​ប្រជែង​ទីក្រុង​ឡុង​ដូចគ្នា​គឺ​ Arsenal ដែល​បាន​យក​ឈ្នះ​លើ​ Blackpool ២-១៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម