Han Seo Hee ជះ​កំហឹង​ក្នុង​សារ​ដ៏​វែង​អន្លាយ​មួយ ក្នុង​ន័យ​សំដៅ​ដល់ T.O.P

  • 2018-11-01 03:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ៣១ ខែ​តុលា​កន្លង​ទៅ​នេះ សមាជិក​ក្រុម Big Bang តារា​ចម្រៀង T.O.P បាន​បង្ហោះ​រូបភាព​លើ Instagram របស់​លោក​ជា​លើក​ដំបូង ក្រោយ​បាត់​មុខ​ពី​បណ្ដាញ​សង្គម​ជាង ១ ឆ្នាំ​មក​នេះ។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក Han Seo Hee ដែល​ជាប់​ឈ្មោះ​ជា​អតីត​មិត្ត​ស្រី​របស់​លោក​នោះ បាន​ជះ​កំហឹង ដោយ​បង្ហោះ​រូប​មួយ​​ពី​អគារ​របស់​ផលិតកម្ម YG អម​ដោយ​សារ​មួយ​យ៉ាង​វែង​អន្លាយ ហើយសារ​នោះ​ដែរ ទំនង​ហាក់​សំដៅ​ចំ​ៗ​ចំពោះ​តារា​ចម្រៀង T.O.P តែ​ម្ដង។

ក្នុង​សារ​នោះ​ដែរ នាង​បាន​សរសេរ​ថា៖ "កុំ​គិត​ថា​ចង់​ចេញ​មក​វិញ​ឲ្យ​សោះ។ អ្នក​ឯង​គិត​ថា​ខ្លួន​ឯង​ជា​នរណា​ដែល​ខំ​ប្រឹង​វារ​ចេញ​មក​បែប​នេះ? ខ្ញុំ​បាន​ឮ​ថា អ្នក​ឯង​ដើរ​ប្រាប់​មិត្តភក្តិ​អ្នក​ឯង​ថា ខ្ញុំ​បាន​ទទួល​លុយ​ពី​អ្នក ហើយ​និយាយ​ថា ខ្ញុំ​ជា​ស្រី​មុខ​លុយ? អ្នក​ប្រហែល​និយាយ​អាក្រក់​ពី​ខ្ញុំ​ច្រើន​ពេក​រហូត​ដល់​លេច​ឮ​ដល់​ខ្ញុំ​បែប​នេះ។ ឈប់​និយាយ​ពាក់ព័ន្ធ​ពី​ខ្ញុំ​ទៀត។ អ្នក​ឯង​អាច​និយាយ​បាន បើ​អ្នក​ពិត​ជា​បាន​ឲ្យ​លុយ​ខ្ញុំ​មែន។ អ្នក​ឯង​មាន​លុយ​ច្រើន​មិន​ខ្វះ​ផង​នោះ"។

អតីត​មិត្ត​ស្រី​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "អ្នក​មើល​ទៅ​ដូច​កំពុង​រស់​នៅ​ដោយ​ស្ងប់ស្ងាត់​ណាស់ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​ខំ​បិទ​មាត់ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​នឹង​និយាយ​អ្វី​ដែល​ខ្ញុំ​ត្រូវ​និយាយ ព្រោះ​មើល​ទៅ​អ្នក​ឯង​បង្ហោះ​រូប​លើ Instagram ធ្វើ​ហាក់​ដូច​អត់​មាន​រឿង​អី​កើត​ឡើង​សោះ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ខ្ញុំ​​មិន​ចង់​កុហក​ទៀត​ទេ ដែល​តាម​ពិត​ទៅ​អ្នក​ឯង​ទេ ដែល​ជា​មនុស្ស​មុខ​លុយ​នោះ"។

“អ្នក​ឯង​ដឹង​ទេ ថា​ជំនួញ​អ្វី​ខ្លះ​ក្នុង​ក្រុមហ៊ុន​អ្នក​ឯង​ដែល​ខ្ញុំ​ខំ​ព្យាយាម​បិទបាំង​ឲ្យ​អ្នកនោះ? ខ្ញុំ​ចិត្ត​ល្អ​ពេក​ហើយ។ ពួក​អ្នក​សារព័ត៌មាន​សុំ​អង្វរ​ខ្ញុំ ឲ្យ​ទម្លាយ​រឿង​ហ្នឹង​ទៅ តែ​ខ្ញុំ​ខំ​បដិសេធ​គេ​គ្រប់​គ្នា ព្រោះ​ខ្ញុំ​ខ្លាច។ ខ្ញុំ​គួរ​តែ​ទម្លាយ​វា​ឲ្យ​អស់​បាន​ត្រូវ។ ប្រាកដ​ណាស់ អ្នក​ឯង​ដឹង​ថា​ខ្ញុំ​កំពុង​និយាយ​ពី​អី។ ហេតុ​អី ខ្ញុំ​ចាំបាច់​ទៅ​អគារ YG នៅ​ថ្ងៃ​នោះ? អ្នក​ឯង​​ដឹង​ថា​មក​ពី​អី ហើយ​ត្រូវ​ទេ? អូ! មួយ​ទៀត សូម​រស់​ឲ្យ​សម​នឹង​វ័យ​របស់​អ្នក​ផង។ ឈប់​យក​លេស​ធ្វើ​ពើ​ដូច​ជា​ខ្លួន​ឯង​តារា​ទៀត​ទៅ។ អ្នក​ឯង​គ្រាន់​តែ​ជា​លោក​ពូ​ម្នាក់​ប៉ុណ្ណោះ។ ត្រឹម​តែ​ជា​លោក​ពូ​ប៉ុណ្ណោះ"៕ ​

View this post on Instagram

너는 나올 생각도 하지마라 어딜 기어 나와 니 주변 사람들한테 내가 너한테 돈 받았다고 하고 다닌대매 꽃뱀이라고? 얼마나 떠들어댔으면 나한테까지 얘기가 들어와? 내 얘기 좀 작작해 야 돈이나 주고 말해 너 돈 많잖아 그래도 조용히 살고 있는 것 같길래 입 다물고 그냥 넘어갔는데 철판깔고 인스타 업로드하시는 거 보니까 할 말은 할려구 ㅎㅎ 그래도 난 너 처럼 너 좆뱀이라고 거짓말은 안할게 아 참 너도 알지? 내가 니네 회사 일 몇개나 숨겨줬는지 새삼 나 진짜 착하다 기자들이 서희씨 그냥 터트리자고 제발 그 일 터트리자고 하는거 니네 무서워서 그냥 다 거절했었는데 그때 그냥 터트릴걸 그랬어 뭔진 너도 알고 있을거라 믿어 내가 저 날 저기를 왜 갔을까? 너네도 알지? 아 그리고 제발 등치값 좀 해라 나이값도 좀 하고 예술가 인척도 그만 좀 해 걍 너는 아저씨야 아저씨 틀딱 아저씨

A post shared by sᴇᴏʜᴇᴇ ʜᴀʜɴ (@hxxsxxhee) on

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា