ផ្អើល រិទ្ធ អូមេហ្គា រកចំណូលបានជាង១ពាន់ដុល្លារក្នុងមួយយប់ៗ

  • 2018-11-01 04:18:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ពេល​នេះ​អ្នក​ដឹក​នាំ​សម្ដែង​នៅ​ផលិតកម្ម​ថោន រិទ្ធ អូមេហ្គា ស្ងប់​ស្ងាត់​ពី​សិល្បៈ​ក្ដី​តែ​បើ​និយាយ​ពី​មុខ​ជំនួញ​ដែល​លោក​បើក​រកស៊ី​នៅ​កោះ​ពេជ្រ​វិញ​ក្នុង​​មួយ​ថ្ងៃ​​ទទួល​បាន​ជាង​១ពាន់​ដុល្លារ​អាមេរិក​ឯណោះ។

រិទ្ធ អូមេហ្គា ថា​ សព្វ​ថ្ងៃ​នេះ​ចំណូល​បាន​មក​ពី​ការងារ​​សិល្បៈ​មួយ​ខែ​ៗ​មិន​គ្រប់​គ្រាន់​សម្រាប់​បំពេញ​តម្រូវ​​ការ​ក្នុង​គ្រួសារ​ឡើយ។ ទើប​លោក ងាក​​ទៅ​ចាប់​អារម្មណ៍​បើក​អាជីវកម្ម​លក់​​ស៊ុប​ខ្យង​វិញ​ ដោយ​ក្នុង​​១​យប់​ៗ​លក់​​ដាច់​អស់​២០០ឆ្នាំង​ដោយ​​ក្នុង​១​ឆ្នាំ​តម្លៃ​​​៣០ ០០០ (បី​ម៉ឺន​រៀល) ។

នាម​ជា​កូន​ទោល​នៅ​ក្នុង​គ្រួសារ​ រិទ្ធ អូមេហ្គា និយាយ​ថា៖" យើង​យក​២០០ ឆ្នាំង​គុណ​នឹង​តម្លៃ​៣​ម៉ឺន​រៀល​ឃើញ​៦​លាន​រៀល។ មាន​ថ្ងៃ​ខ្លះ​ភ្ញៀវ​ចូល​ញាំ​លើស​ពី​ចំនួន​ហ្នឹង​ក៏​មាន​ដែរ​បង គ្រាន់​តែ​ថា​២០០​ឆ្នាំង​ហ្នឹង​ជា​ចំនួន​ថេ​ដែល​ពួក​គាត់​មក​ញាំ​រាល់​ថ្ងៃ"។

ក្រៅ​អាជីវកម្ម​ខាង​លើ​អ្នក​ដឹក​នាំ​សម្ដែង​វ័យ​ក្មេង​រូប​នេះ​ក៏​មាន​​មុខ​របរ​រក​ស៊ីជា​ច្រើន​ទៀត​នៅ​រាជធានី​ភ្នំពេញ និង​​តាម​បណ្ដា​ខេត្ត​​មួយ​ចំនួន​ទៀត​។ ពិសេស​គឺ​ខេត្ត​បាត់​ដំបង​ដែល​ជា​ស្រុក​កំណើត​ភរិយា​លោក ផ្ទាល់​តែ​ម្ដង៕

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម
អត្ថបទថ្មី