Soyo កំពុងចាត់វិធានការ ចាប់អ្នកលួច Live វីដេអូរឿង «ធ្មប់» ខុសច្បាប់

  • 2018-11-01 10:13:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​រឿង «ធ្មប់» ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook និង Youtube លួច​យក​ទៅ​បង្ហោះ​ផ្សព្វផ្សាយ​ Live វីដេអូ​ដោយ​ឥត​កោត​ក្រែង​ម្ចាស់​ដើម។ ពេលនេះ​អ្នក​លួច​ទាំងនោះ​កំពុង​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ទាក់ទង​នឹង​ច្បាប់​កម្មសិទ្ធិ​បញ្ញា​ និង​ការ​លួច​ចម្លង។ នេះបើតាម លោក ស៊ុត ឈាងឡេង អ្នកគ្រប់គ្រង Soyo។

លោក ស៊ុត ឈាងឡេង

គួរ​បញ្ជាក់​ផង​ដែរ​ថា វីដេអូ ដែល​មាន​នៅ​លើ App Soyo ជាផលិតផលវីដេអូដែលមានចុះបញ្ជីរ និងមានច្បាប់រក្សាសិទ្ធិបញ្ញា និង​អាជីវកម្ម​ស្រប​ច្បាប់​របស់​ប្រទេស​កម្ពុជា។ ការណ៍ដែលយក​វីដេអូ​ផ្សព្វផ្សាយនៅលើ App Soyo ទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាត ជាអំពើរខុសច្បាប់ទាំងស្រុង ដោយជនល្មើសអាចប្រឈម នឹងបទបញ្ញតិជាច្រើន ពិសេសការសងថ្លៃកម្មសិទ្ធិបញ្ញា ដែល​លើស​ពី​ផល​ចំណេញ​ដែល ជន​ល្មើស​ព្យាយាម​ទទួល​បាន​យ៉ាង​ស្ដួចស្ដើង​លើ​បណ្ដាញ​សង្គម​។

រូប Page ដែលលួច Live រឿង ធ្មប់

លោក ស៊ុត ឈាងឡេង លើកឡើងថា៖ «ករណី​លួច​ចម្លង​ខ្សែភាពយន្ត​យក​ទៅ​ផ្សព្វផ្សាយ​ដោយ​ឥត​អៀន​ខ្មាស​បែប​នេះ​ មិន​បាន​ជួយ​វិស័យ​ភាពយន្ត​ខ្មែរ​ឱ្យ​រីក​ចម្រើន​ឡើយ​។ ផ្ទុយទៅវិញ​ការប្រព្រឹត្ត​របស់​អ្នក​នឹង​ធ្វើ​ឱ្យ​ផលិតករ​បាក់ទឹកចិត្តលែងចង់ផលិត ហើយនឹងបាត់បងនៅថ្ងៃណាមួយ»។

រូបក្រុមការងារផលិតភាពយន្ត

លោក ឈាងឡេង បន្តថា ប្រិយមិត្ត​ដែល​បាន​ឃើញ​ការ​ផ្សព្វផ្សាយ​ភាពយន្ត​ដោយ​សេរី​បែប​នេះ គួរ​ជួយ​រាយការណ៍ ឬ​ធ្វើការ​ប្លុក​ផេក​នោះ​ដើម្បី​ជួយ​ដល់​ផលិតករ។ ឬ​អ្នក​គួរ​យល់​ថា​ទង្វើ​ដែល​អ្នកគាំទ្រ​ទស្សនា​វីដេអូ​លួច​ចម្លង​បែបនេះ ជា​អំពើ​ខុស​ឆ្គង និង​ការ​មិន​ឱ្យ​តម្លៃ​ផលិតករ​ខ្មែរ​ ដែល​ខិតខំ​ផលិត​ឡើង​យ៉ាង​លំបាក​ បែរ​ជា​ត្រូវ​បាន​អ្នក​លួច​យក​មក​ចែកចាយ​ដោយ​សេរី ដើម្បី​ចំណេញ​ការ Like លើ page ឬ​លើ youtube ផ្ទាល់​ខ្លួន​របស់​អ្នក​៕

អត្ថបទ៖ Sunny