បុណ្យ​ Halloween ១ឆ្នាំមាន​ម្ដង ម៉ារីម៉ា នាំ​ប្ដី​ និង​កូន តែង​ខ្លួនឃើញ​ចង់​ភ្ញាក់

  • 2018-11-01 10:18:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​គ្រួសារ​តារាសម្ដែង​ហ្វីលីពីន Dingdong Dantes និង​ Marian Rivera តែង​រៀបចំ​ខ្លួន​ចម្លែកៗ​ អបអរ​បុណ្យ Halloween រាល់​ឆ្នាំ​មិន​ដែល​ខាន។ ដូច​កាល​ពី​ឆ្នាំ​មុន​ ប្ដី​ប្រពន្ធ​ទាំង ២នាក់​ ព្រម​ទាំង​កូន​ស្រី Zia បាន​តែង​ខ្លួន​ជា​តួ​អង្គ​សត្វ​ប្រចៀវ។

រូបឆ្នាំមុន

ដោយ​ឡែក​ក្នុង​ឆ្នាំ ២០១៨ ក្រុម​គ្រួសារ​តារា​ល្បី​នេះ​បាន​តែង​ខ្លួន​ប្លែក​ៗទៀត​ហើយ​ ដោយ​ក្នុង​នោះ​ Dingdong តែង​ជា​តួ​តុក្កតា Riddler ឯ Marian តែង​ជា Poison Ivy និង​ Zia ជា Joker។

អ្នក​ទាំង​ ៣​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក ចាប់​អារម្មណ៍​ថែម​មួយ​កម្រិត​ ពិសេស​នាង​តូច​ Zia៕

ប្រភព៖ Team Dantes   ប្រែ​សម្រួល៖ យី សុធារី