វគ្គ​ទី​១៖ វឌ្ឍនាកា និង មុន្នីឧត្តម ស៊ុត​ឲ្យ​កម្ពុជា នាំមុខឡាវ ២-0

  • 2018-11-20 12:18:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​កំពុង​នាំ​មុខ​ជម្រើស​ជាតិ​ឡាវ បន្ទាប់​ពី​ស៊ុត​ចូល​២​គ្រាប់​ក្នុង​វគ្គ​ទី​១​នៃ​ការ​ប្រកួត​​ព្រឹត្តិការណ៍​ធំ​ប្រចាំ​អាស៊ាន AFF Suzuki Cup 2018 នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក រាជ​ធានី​ភ្នំពេញ។

ការ​ប្រកួត​នៅ​វគ្គ​ទី​១ កម្ពុជា​បំប៉ោង​សំណាញ់​ទី​​របស់​ឡាវ​បាន​២​គ្រាប់​ដែល​គ្រាប់​ទី​១​ធ្វើ​បាន​សម្រេច​កីឡាករ​ឆ្នើម ចាន់ វឌ្ឍនាកា នៅ​នាទី​ទី​​១៨ បន្ទាប់​ពី​ដាក់សម្ពាធ​ជា​បន្ត​បន្ទាប់។ ក្រោយ​ពេល​រក​គ្រាប់​បាល់​នាំ​មុខ​ហើយ កម្ពុជា​នៅ​តែ​ព្យាយាម​វាយ​សម្រុក ខណៈ​ឡាវ​បាន​ត្រឹម​តែ​ការពារ និង​វាយ​បក​ប៉ុណ្ណោះ។ នៅ​នាទី​ទី​៣៥ កម្ពុជា​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​ដែល​ធ្វើ​បាន​សម្រេច​ដោយ​តារា​លេ៧​ ប្រាក់ មុន្នីឧត្តម។

ចាន់ វឌ្ឍនាកា ក្រោយ​ស៊ុត​គ្រាប់​បាល់​បាន​
ប្រាក់ មុន្នីឧត្តម ស៊ុតប៉េណាល់ទី​បាន​សម្រេច

អត្ថបទ៖ នួន ស៊ីណា​