ក្រុមហ៊ុន​ចិន​រក​ឃើញ​វិធី​ថ្មី អាច​គេច​ផុត​ពី​ទំនោរ​ក្បាល​ឆក​

  • 2018-11-02 02:01:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ចិន​ Nubia បាន​រិះរក​ឃើញ​វិធី​សាស្ត្រ​ថ្មី អាច​ផលិត​ស្មាតហ្វូន​មាន​អេក្រង់​លាត​ពេញ​ផ្ទៃ ដោយ​មិន​បាច់​​ច្រៀក​អេក្រង់​ដើម្បី​ដាក់​កាមេរ៉ា​ថត​ Selfie នោះ​ទេ។

Nubia X ជា​ស្មាតហ្វូន​មាន​អេក្រង់​​លាត​ពេញ​ផ្ទៃ​ មាន​អេក្រង់​ទំហំ ៦,២៦ អ៊ីញ។ ដើម្បី​អាច​ផលិត​ស្មាតហ្វូន​អេក្រង់​​លាត​នេះ Nubia បាន​ដក​កាមេរ៉ា​ Selfie ចេញ ប៉ុន្តែ​បាន​បន្ថែម​មក​វិញ​នូវ​អេក្រង់​មួយ​ទៀត​នៅ​ផ្នែក​ខាង​ក្រោយ ដែល​អាច​ប្រើ​ប្រាស់​សម្រាប់​ថត​ Selfie ជា​មួយ​កាមេរ៉ា​ភ្លោះ។

អេក្រង់​ផ្នែក​ខាង​ក្រោយ​មាន​ទំហំ ៥,១ អ៊ីញ អាច​ប្រើ​ដើម្បី​ថត​ Selfie, អាច​ធ្វើ​ជា​ Wallpaper និង​ប្រើ​ដើម្បី​បញ្ជា​មុខងារ​ផ្សេងៗ​មួយ​ចំនួន​ទៀត។ ក្រៅ​ពី​មាន​អេក្រង់​ភ្លោះ​ហើយ ស្មាតហ្វូន​នេះ​ក៏​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ដល់​ទៅ​ពីរ ស្ថិត​នៅ​ផ្នែក​ទាំង​សង​ខាង​នៃ​ទូរសព្ទ។

​​​​ខាង​ក្រោម​នេះ​ជា​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់​ Nubia X ៖

  • កាមេរ៉ា​ភ្លោះ​កម្រិត​ ១៦ MP + ២០ MP អាច​ថត​រូប​ Portrait និង​មាន​បច្ចេកវិទ្យា​​ AI អាច​ផលិត​រូបភាព​បាន​កាន់​តែ​ទាក់ទាញ
  • ប្រើ​បន្ទះ​ឈីប​ Snapdragon 845 មាន​ RAM ទំហំ ៦ GB/៨ GB និង​អង្គ​ផ្ទុក ៦៤ GB/២៥៦ GB
  • ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.1 Oreo
  • ថ្ម​ទំហំ ៣៨០០ mAh
  • តម្លៃ​ចាប់​ពី​ប្រមាណ​ ៤៧៥ ដុល្លារ ដល់ ៦១៥ ដុល្លារ លក់​ផ្ដាច់​មុខ​នៅ​ប្រទេស​ចិន

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង