ស្រាយមន្ទិលរឿង ប៊ុត សីហា ច្រៀង"ហង្សមាសចិត្តបាប" ដៀមដាមឲ្យហង្សមាស

  • 2018-11-02 03:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​មាន​ការ​លើក​ឡើង​ថា​​ម្ចាស់​ពាន​ក្នុង​កម្មវិធី​ The Voice Cambodia រដូវ​កាល​ទី១​ចម្រៀង​ Cover បទ "ហង្សមាសចិត្តបាប" ដៀម​ដាម​ឲ្យ​ផលិត​កម្ម​ហង្ស​មាស​​ ដែល​ឈប់​ទទួល​លោក ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ខ្លួន​តទៅទៀត​ក្រោយ​ពី​ជាប់​ពាក់ព័ន្ធ​រឿង​គ្រឿង​ញៀន។

ឆ្លើយ​តប​ទៅ​នឹង​​មតិ​ខាង​លើ​លោក ឈួន សុខលីម ជា​អ្នក​ដឹក​នាំ​ក្រុម​ Morodok Media ឲ្យ​ដឹង​ថា បទ​ចម្រៀង​​“ហង្សមាសចិត្តបាប" ជា​សំនៀង​ដើម​របស់​អ្នក​ស្រី ប៉ែន រ៉ន ដែល​ ប៊ុត សីហា យក​មក​ច្រៀង​Cover នោះ​មិន​បាន​ដៀម​ដាម​ឲ្យ​ផលិតកម្ម​ហង្ស​មាស​ឡើយ។ ការ​យក​មក​ច្រៀង​ឡើង​វិញ​ដោយ​សារ​តែ​ការ​ស្រឡាញ់​​ដូច្នេះ​សូម​ពុក​ម៉ែ​បង​ប្អូន​កុំ​មាន​ការ​យល់​ច្រឡំ។

មួយ​វិញ​ទៀត​​ខាង​ផលិតកម្ម​ហង្ស​មាស​​ក៏​មិន​បាន​គិត​ថា ប៊ុត សីហា ច្រៀង​ដៀម​ដាម​ឲ្យ​ខ្លួន​នោះ​ដែរ​ ព្រោះ​បទ​ចម្រៀង​ "ហង្សមាសចិត្តបាប" កន្លង​មក​ហង្ស​មាស​ធ្លាប់​យក​ទៅ​ថត​ចេញ​ជា​ MV ម្ដង​រួច​មក​ហើយ។ លោក​ថា៖" បទ​ហ្នឹង​ សីហា គាត់​អត់​មាន​ច្រៀង​ដៀម​ដាម​ឬ​ចង់​ឌឺ​ឲ្យ​ផលិតកម្ម​ហង្ស​មាស​ទេ​អូន ទាល់​តែ​ស្ដាប់​អត្ថន័យ​បាន​ដឹង​ ថា​ចង់​និយាយ​អំពី​អ្វី"៕

អត្ថបទ៖ ឆុង ស៊ីណាន