ថៃគ្រោងបើកឲ្យប្រើកញ្ឆាស្របច្បាប់ដំបូងបង្អស់ក្នុងអាស៊ី ព្រោះហេតុផល១

  • 2018-11-02 03:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ថៃ កំពុង​រៀប​ចំ​ផែនការ​ដាក់​ឲ្យ​ប្រើប្រាស់​កញ្ឆា​ដោយ​ស្រប​ច្បាប់​ដោយ​សង្ឃឹម​ថា​នឹង​អាច​រក​បាន​ប្រាក់​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​ពី​ឧស្សាហកម្ម​នេះ។

យោង​តាម​ប្រធាន​សភា​នីតិប្បញ្ញត្តិ​ជាតិ​លោក Jet Sirathraanon ឲ្យ​ដឹង​ថា "យើង​បាន​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កញ្ឆា​ស្រប​ច្បាប់​រួច​ហើយ និង​រង់​ចាំ​ការ​សម្រេច​ក្នុង​រយៈ​ពេល​តិច​ជាង​មួយ​ខែ​។" លោក​បន្ថែម​ទៀត​ថា ការ​អនុញ្ញាត​ឲ្យ​ប្រើ​កញ្ឆា​នេះ គឺ​ក្នុង​គោល​បំណង​សម្រាប់​ជា​ឱសថ​ប៉ុណ្ណោះ មិន​មែន​សម្រាប់​ការ​កម្សាន្ដ​នោះ​ទេ។

ជាមួយ​គ្នា​ដែរ ថៃ​សង្ឃឹម​ថា​នឹង​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ពី​ឧស្សាហកម្ម​នេះ ខណៈ​ពេល​ដែល​គុណភាព​កញ្ឆា​របស់​ថៃ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​លោក​ខាង​លិច ហើយ​អាច​ប្រកួត​ប្រជែង​ក្នុង​ទី​ផ្សារ។

ប្រភព៖ Bangkokpost   ប្រែសម្រួល ៖ រ័ត្ន