តារា​ហ៊ីបហប​បារាំង 12ME ឌូស្សស្មេ​ ជាប់​ចិត្ត​​វិស័យ​សិល្បៈ​កម្ពុជា

  • 2018-11-02 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មក​រស់​នៅ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​៣​ឆ្នាំ តារា​ចម្រៀង​បែប​ហ៊ីប​ហប​សញ្ជាតិ​បារាំង​ Mehdi Doozme និយាយ​មក​កាន់​ Sabay ថា​លោក​ពិត​ជា​ស្រលាញ់​ពេញ​ចិត្ត​នឹង​ប្រទេស​នេះ​ខ្លាំង​​ណាស់ ដោយ​នឹង​បន្ត​រស់​នៅ​និង​ផលិត​តន្ដ្រី​ថ្មីៗ​ទៀត​ជា​បន្ត​បន្ទាប់។

ជុំ​វិញ​វិស័យ​ចម្រៀង Mehdi ចាប់​ផ្ដើម​ផលិត​ចម្រៀង​អស់​រយៈ​ពេល​ ដល់​ទៅ​២០​ឆ្នាំ​ឯ​ណោះ ដោយ​គិត​ទាំង​រយៈ​ពេល​ជាង​១៦​ឆ្នាំ ដែល​លោក​បាន​ចំណាយ​ពេល​ផលិត​ចម្រៀង​នៅ​ប្រទេស​បារាំង។ មុន​នឹង​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​ តារា​រូប​នេះ​បាន​រៀន​លេង​ឧបករណ៍​ភ្លេង​ផ្សេងៗ​ដូច​ជា​ ព្យ៉ាណូ​ និង​ហ្គីតា​ជាដើម​តាំង​ពី​អាយុ​៧​ឆ្នាំ​មក​ម្ល៉េះ។ រហូត​ដល់​ពេល​លោក​មាន​វ័យ​១៦​ឆ្នាំ ទើប​ចាប់​ផ្ដើម​ស្រលាញ់​វិស័យ​តន្ដ្រី​​ហ៊ីប​ហប។

ចាប់​ពី​មក​ដល់​ប្រទេស​កម្ពុជា​លោក Mehdi ចាប់​អារម្មណ៍​ទៅ​លើ​តន្ដ្រី​បែប​ខ្មែរ​យ៉ាង​ខ្លាំង ហេតុ​ដូច្នេះ​ហើយ​ទើប បទ​ចម្រៀង​លោក​ជា​ច្រើន​សុទ្ធ​តែ​មាន​ភ្លេង​បែប​ខ្មែរ​ដាក់​បញ្ចូល​។ ជាក់​ស្ដែង​លោក​មក​ដល់​កម្ពុជា​ដំបូង​តាំង​ពី​ឆ្នាំ ២០១១ មក​ម្ល៉េះ​ ដោយ​ពេល​នោះ​លោក​បាន​ជួប​ជាមួយ​ផលិត​ករ​ សុខ​ វិសាល ហើយ​ក៏​បាន​ពិភាក្សា​គ្នា​ពី​វិស័យ​តន្ដ្រី​នៅ​កម្ពុជា។ រហូត​ដល់​ឆ្នាំ ២០១៦​ ទើប​តារា​ចម្រៀង​បារាំង​រូប​នេះ​សម្រេច​ចិត្ត​មក​រស់​នៅ​និង​បង្កើត​តន្ដ្រី​នៅ​កម្ពុជា​តែ​ម្ដង។

គូស​បញ្ជាក់​ដែរ​ថា ពេល​នេះ​លោក​កំពុង​តែ​ត្រៀម​បញ្ចេញ​អាល់ប៊ុម​ថ្មី "ស្នេហា" ដែល​ពោរពេញ​ទៅ​ដោយ​បទ​ចម្រៀង​ពីរោះ​ចង្វាក់​ហ៊ីបហប៕

បើ​ចង់​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី