ឱកាស​ល្អ ស៊ីហ្គេម​២០១៩ ប្រភេទ​កីឡា៤ ដែល​កម្ពុជា តែង​បាន​មេដាយក៏​បាន​ចូល​លេង​ដែរ

  • 2018-11-02 07:02:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​លោក វ៉ាត់ ចំរើន ​អគ្គលេខា​ធិកា​គណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា (NOCC) ​បាន​ឱ្យ​ដឹង​ថា​នៅ​ស៊ីហ្គេម​ឆ្នាំ​ក្រោយ​នេះ ​កម្ពុជា​នឹង​បន្ថែម​ប្រភេទ​វិញ្ញាសា​ច្រើន​ទៀត ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដទៃ។

ដោយ​ប្រភេទ​វិញ្ញាសា​ដែល​នឹង​ត្រៀម​ដាក់​បញ្ចូល​នោះ ​ក៏​មាន​កីឡា E-Sports ​ក្នុង​នោះ​ដែរ ព្រោះ​កម្ពុជា​ក៏​មាន​សក្ដានុពល​ខ្លាំង​លើ​កីឡា​មួយ​នេះ។ មួយ​វិញ​ទៀត ​ម្ចាស់​ផ្ទះ​ហ្វីលីពីន បាន​ដាក់​ប្រភេទ​កីឡា​ដើម្បី​ប្រកួត​ប្រជែង​យក​មេដាយ​ដល់​ទៅ​៥៦​ឯ​ណោះ។ អ្វី​ដែល​ល្អ​ថែម​ទៀត​នោះ ​វ៉ូវីណាម ​សូហ្វតេន្នីស និង ជឺជីតស៊ូ ​ក៏​នឹង​មាន​វត្តមាន​ប្រកួត​ប្រជែង​ដូច​គ្នា។

សម្រាប់​កម្ពុជា ​វិញ្ញាសា​ខាង​លើ​ថ្មី​នេះ ​សុទ្ធ​តែ​ជំនាញ​ៗ​ហើយ ព្រោះ​ថា​កីឡាករ​កម្ពុជា​ធ្លាប់​ទទួល​បាន​មេដាយ​មាស ​ច្រើន​សឹង​រាប់​មិន​អស់​ទៅ​ហើយ​។ ដូច្នេះប្រសិន​បើ​ពួកគេ​មាន​ឱកាស​បាន​ចូល​ប្រកួត នោះភាគរយ​បាន​មេដាយ​ជូន​ជាតិ ​នឹង​មាន​ច្រើន​មិន​ខាន៕

អត្ថបទ៖ មុន្នីរម្យ