មិនឲ្យចាញ់កូនស្រី សឿន ផានផាភួង ត្រូវគេ Surprise ខួបកំណើតផ្អើលពេញកន្លែងថត

  • 2018-11-02 07:21:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​​​កុមារី​ អាង សុជាតា ហៅ​ឈូ​ឈូ ត្រូវ​បាន​មិត្តភ័ក្ដិ​ និង​ក្រុម​ការងារ Surprise ខួប​កំណើត​​​កាល​ពី​យប់​មិញ​នៅ​​ភោជនីយដ្ឋាន​​មួយ​។​ ក្នុង​ថ្ងៃ​ដដែល​នេះ​ដែរ​​ម្ដាយ​របស់​នាង​ គឺ​អ្នកនាង សឿន ផានផាភួង ក៏​ត្រូវ​បាន​មិត្តភ័ក្ដិ​រួម​ជំនាន់​​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​មុន​ថ្ងៃ​ពិសេស​មក​​ដល់។

អ្នកនាង សឿន ផានផាភួង ថា​ខ្លួន​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ក្រោយ​ពី​ឃើញ​មិត្តភ័ក្ដិ​​​​រួម​ជំនាន់​ជាមួយ​គ្នា​រៀបចំ​ខួប​កំណើត​ឲ្យ​នាង ​នៅ​ពេល​ចុះ​ថត​រឿង​មួយ​​ក្នុង​​ខេត្ត​សៀមរាប។ ខណៈ​ថ្ងៃ​ខួប​កំណើត​ពិត​ប្រាកដ​​​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ១៧ ខែ វិច្ឆិកា ខាង​មុខ​នេះ។

“ភ្ញាក់​ផ្អើល​ណាស់​អូន​ទាំង​បង​និង កូន​ត្រូវ​មិត្តភ័ក្ដិ​ធ្វើ​ខួប​កំណើត​ឲ្យ​ដូច​គ្នា និយាយ​ទៅ​បង​និង​កូន​(ឈូឈូ) កើត​ខែ​ដូច​គ្នា​រំលង​ខួប​កំណើត​គាត់​​បាន​កន្លះ​ខែ ដល់​ថ្ងៃ​ខួប​កំណើត​បង​ដែរ​ហើយ"។អ្នកនាង សឿន ផានផាភួង បន្ថែម។

ជា​ចុង​ក្រោយ​​​​​អ្នក​ម្ដាយ​រូប​នេះ​ សូម​អរគុណ​ដល់​ក្រុម​ការងារ​និង​មិត្តភ័ក្ដិ​សិល្បៈ​​​ដែល​​ខំ​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ និង​ថវិកា​រៀប​ចំ​ថ្ងៃ​ខួប​កំណើត​ឲ្យ​​ខ្លួន។ ទោះ​បី​ជា​​មិន​ទាន់​ដល់​ថ្ងៃ​ពិត​ប្រាកដ​មក​ដល់​តែ​នាង មាន​អារម្មណ៍​រំភើប​ចំពោះ​ការ​ចងចាំ​​ថ្ងៃ​កំណើត​​របស់​ខ្លួន​ពី​មិត្តភ័ក្ដិ​សិល្បៈ៕

រូបថត៖ផ្ដល់ឲ្យដោយ សឿន ផានផាភួង

​ ​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម