តាំង​ពី​បង្កើត​មកមាន​តែ​ក្លឹប​ ៦​ប៉ុណ្ណោះ​ដែល​បាន​ឈ្នះ PL

  • 2019-02-04 10:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​បាន​ចាប់​កំណើត​ដំបូង​នៅ​ក្នុង​ខែ​សីហា​ឆ្នាំ​ ១៩៩២​។ ថ្វី​ត្បិត​កន្លង​ជាង​ ២៧ឆ្នាំ​ក្ដី​ មាន​តែ​ក្លឹប​៦​ប៉ុណ្ណោះ​ដែល​បាន​លើក​ពាន​លីគ​នេះ​។ ក្លឹប​ទាំង​នោះ​មាន​ដូច​ជា​៖

១. Manchester United៖ លើក​ពាន​ដំបូង​គេ​ និង​ច្រើន​ជាង​គេ។ ក្លឹប​នេះ​លើក​ពាន​ Premier League បាន​១៣​ដង​គឺ​ក្នុង​រដូវ​កាល​ ១៩៩២/៩២, ១៩៩៣/៩៤, ១៩៩៥/៩៦, ១៩៩៦/៩៧, ១៩៩៨/៩៩, ១៩៩៩/២០០០, ២០០០/០១, ២០០២/០៣, ២០០៦/០៧, ២០០៧/០៨, ២០០៨/០៩, ២០១០/១១, ២០១២/១៣។

២. Chelsea៖ លើក​ពាន​បាន​ ៥​ដង​គឺ​ក្នុង​រដូវ​កាល​ ២០០៤/០៥, ២០០៥/០៦, ២០០៩/១០, ២០១៤/១៥, ២០១៦/១៧។

៣. Manchester City៖ លើក​ពាន​បាន​ ៤ដង​គឺ​ក្នុង​រដូវ​កាល​ ២០១១/១២, ២០១៣/១៤, ២០១៧/១៨, ២០១៨/១៩។

៤. Arsenal៖ លើក​ពាន​បាន​ ៣​ដង​គឺ​ក្នុង​រដូវ​កាល​ ១៩៩៧/៩៨, ២០០២/០៣, ២០០៣/០៤។

៥. Leicester City៖ លើក​ពាន​បាន​ ១​ដង​គឺ​ក្នុង​រដូវ​កាល​ ២០១៥/១៦។

៦. Blackburn Rovers៖ លើក​ពាន​បាន​ ១​ដង​គឺ​ក្នុង​រដូវ​កាល​ ១៩៩៤/៩៥៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី