ឆឺតៗ សុទ្ធតែ​តារា​ល្បីៗ នឹង​ចូលរួម​ក្នុង​ពិព័រណ៍​ទូរ​សព្ទច​ល័​ត​ OPPO នៅ​ AEON 2

  • 2018-11-02 09:57:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជួប​ជាមួយ​តា​ល្បីៗ នៅ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​ទូរ​ស័ព្ទច​ល័​ត​ដ៏​ធំ​ជា​លើក​ទី​ពីរ​ ចាប់ពី​ថ្ងៃទី ២ ដល់​ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅឯ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

តាម​រយៈ​ហ្វេ​ស​ប៊ុ​កផេក​ផ្លូវ​ការបស់ OPPO ចុះផ្សាយ​ពី​កម្មវិធី​នេះ ​អ្នក​នឹង​បាន​ជួប​តារា​ក្នុង​ដួងចិត្ត​របស់​អ្នក ដែល​មាន​តារា​ច​ម្រៀង​ល្បីៗ​តំណាងឱ្យ​ទូរ​សព្ទ OPPO រួមមាន​ ពេជ្រ សោភា រ៉េត ស៊ូ​ហ្សា​ណា និង​ Step ។ ក្រៅពី​នេះ ក៏​នៅ​មាន​តារា​សម្ដែង ពិធីករ ពី​ធី​ការ​នី​តារា​ហ្វេ​ស​ប៊ុក ជាច្រើនរូប​ទៀត​ផងដែរ ដែល​មានដូចជា ហ៊ិន ច័ន្ទនីរ័​ត្ន ជា វណ្ណ​រិទ្ធ ស៊ិន យូ​ប៊ិន ឆឹ​ម ស​ក្កដា និង​ ហេង វិសាល​។

ក្រៅពី​ជួប​ការ​តារា​ល្បីៗ ​អ្នក​ក៏​នឹង​បាន​ទស្សនា​អំពី​ការតាំង​បង្ហាញ​ផលិតផល​ទូរ​ស​ព្ទ​ផ្សេងៗ នៅ​ស្ដង់​របស់ OPPO​។ លើសពី​នេះ​ទៅទៀត អ្នក​អាច​ធ្វើតេស្ត​សាកល្បង​នូ​វ​ទូរ​សព្ទ OPPO ក៏ដូចជា​ទទួលបាន​នូ​វ​ភាព​រីករាយ សប្បាយៗ ជាមួយនឹង​កម្មវិធី​ជាច្រើន​ផ្សេងៗ​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នក​ទៅចូលរួម​នឹង​មានឱកាស​ឈ្នះរ​ង្វាន់​ជាច្រើន​ពី​កម្មវិធី​តាំងពិព័រណ៍​នេះ​ផងដែរ​៕

អត្ថបទ៖ ថា ម៉ាលីដា