មានហើយ! ឱកាសស្វែងយល់ពីទីផ្សារការងារអនាគតយុគបច្ចេកវិទ្យា AI សម្រាប់មនុស្សជំនាន់ថ្មី

  • 2018-11-02 10:52:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • តើ​អ្នក​ដែល​គិត​ថា ទីផ្សារ​ការងារ​នា​ពេល​អនាគ​អាច​នឹង​ប្រែ​ប្រួល​ដែរ ឬ ទេ ទម្រាំ​តែ​អ្នក​បញ្ចប់​ការ​សិក្សា?

  • តើ​អ្នក​ធ្លាប់ ឮ​ពី​លទ្ធភាព​ដែល​មនុស្ស​យន្ដ​អាច​គិត​ពិចារណា និង​អាច​ធ្វើ​កិច្ចការ ដូច​មនុស្ស​បាន​ដែរ ឬ ទេ?

  • តើ​អ្នក​គិត​ថា អ្នក​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ឬ​នៅ​សម្រាប់​ទីផ្សារ​ការងារ នា​ពេល​អនាគត?

រាល់​ចម្លើយ​ទាំង​អស់​ខាង​លើ​ នឹង​ត្រូវ​បាន​បក​ស្រាយ​នៅ ក្នុង​កម្មវិធី SPARK.3 ក្រោម​ប្រធាន​បទ “អនាគត​ការងារ ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ឆ្លាត​វ័យ " ឬ “Future Career in AI Generation” នៅថ្ងៃអាទិត្យ ទី​១១​ ឆ្នាំ២០១៨ នៅ​ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC)។

អ្នក​ចូល​រួម​នឹង​ទទួល​បាន​ចំនេះ​ដឹង​ពី​បច្ចកវិទ្យា AI និង​របៀប​ត្រៀម​ខ្លួន​សម្រាប់​ទីផ្សារ​ការងារ ក្នុង​សម័យ​បច្ចេកវិទ្យា AI តាមរយៈ​ការ​ធ្វើ​បទបង្ហាញ និង​កិច្ចពិភាក្សា​ជជែក​វែក​ញែក ពី​សំណាក់​វាគ្មិន​ដែល​មាន​សមត្ថភាព​ចម្រាញ់​ចេញ​ពី​ការ​ប្រកួត​​យ៉ាង​ស្វិត​ស្វាញ។ ក្រៅ​ពី​នេះ​យើង​ក៏​មាន​ការ​សម្ដែងសិល្បៈ​ រួម​ជាមួយ​នឹង​ការ​ចាប់​រង្វាន់​ទៀត​ផង។

ពិសេស ! កម្មវិធី​នេះ​ក៏​បាន​ត្រៀម​កាដូ​សម្ងាត់​សម្រាប់​អ្នក​ចូល​រួម​ទាំង​អស់​ផង​ដែរ។

ចាប់​អារម្មណ៍​​ ចង់​ស្វែងយល់ពីប្រធានបទ​នេះ អាច​កក់​សំបុត្រ​ឥលូវ​នេះ​បាន សូម​ចុច​ទីនេះ​ដើម្បី​ចុះ​ឈ្មោះ។​

ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ទំព័​រហ្វេសប៊ុក SPARK.PhnomPenh

“SPARK.” គឺ​ជា​កម្មវិធី​ចែក​រំលែក​គំនិត តាម​ការ​និយាយ​ជា​សាធារណៈ ​និង​ការ​ពិភាក្សា​តុ​មូល​ បង្តើត​ឡើង​ដោយ​ក្រុម​យុវជន របស់​អង្គការ​មិន​រក​ប្រាក់​ចំណូល INSPIRED.Cambodia​ ដែល​មាន​ទស្សនៈ​វិស័យ ក្នុង​ការ​ជួយ​សង្គម​តាម​រយៈ​ការ​រៀបចំ​កម្មវិធី និយាយ​ពិភាក្សា​ពី​ប្រធានបទ​បែប​អប់រំ ដើម្បី​បង្កើន ការ​យល់​ដឹង និង​បញ្ច្រាប​តម្រង់​ទិស ដល់​យុវជន​ខ្មែរ​ដែល​ជា​គ្រឹះ​សំខាន់​នៃ​សង្គម​ជាតិ៕

អត្ថបទ៖ ដេត លីដា

អត្ថបទពេញនិយម