តារាទាំងនេះនឹងលេចមុខនៅថ្ងៃបើកការប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ពិភពលោក LOL ឆ្នាំ ២០១៨
- 2018-11-02 10:50:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាទាំងនេះនឹងលេចមុខនៅថ្ងៃបើកការប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ពិភពលោក LOL ឆ្នាំ ២០១៨
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ League Of Legends World Championship វគ្គផ្ដាច់ព្រ័ត្រប្រចាំឆ្នាំ ២០១៨ នឹងចាប់ផ្ដើមនៅក្នុងទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី ០៣ ខែវិច្ឆិកា ជាមួយការបង្ហាញជូនពិសេស ដោយមានការសម្ដែងជាពិសេសពីតារាៗជាច្រើនទាំងក្នុងតំបន់អាស៊ី និងប៉ែកអឺរ៉ុប។
តារាដែលនឹងចូលរួមក្នុងកម្មវិធីនឹងធ្វើឲ្យព្រឹត្តិការណ៍នាថ្ងៃបញ្ចប់នេះ រឹតតែអស្ចារ្យ ជាពិសេសការសម្ដែងបទ "RISE” រួមគ្នាពីក្រុមចម្រៀងអាមេរិក The Glitch Mob, DJ Mako, ក្រុម The Word Alive និងតារាចម្រៀងកូរ៉េ Bobby (ក្រុម iKON)។
ក្នុងនោះដែរ ក៏មានទស្សនីយភាពសម្ដែងរបស់តារាចម្រៀង Madison Beer, Miyeon និងតារាកូរ៉េ Miyeon និង Soyeon សមាជិកក្រុម (G)I-DLE ព្រមទាំងតារាអាមេរិក Jaira Burns។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ថ្ងៃផ្ដាច់ព្រ័ត្រ League Of Legends World Championship ក្នុងឆ្នាំ ២០១៨នេះនឹងពោរពេញទៅដោយទស្សនីយភាពអស្ចារ្យ មិនធ្លាប់មានពីមុនមក៕