អាមេរិកអាចនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ដើម្បីបញ្ចប់ជម្លោះ

  • 2018-11-03 07:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​អះអាង​កាល​ពី​ថ្ងៃ​សុក្រ​ថា​អាមេរិក​អាច​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដើម្បី​ដោះ​ស្រាយ​ភាព​ផ្ទុយ​ស្រឡះ​គ្នា​រវាង​មហាអំណាច​ទាំង​ពីរ។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ប្រធានាធិបតី​រូប​នេះ​ឲ្យ​ដឹង​ថា "ចិន​ពិត​ជា​ចង់​ចុះ​កិច្ច​ព្រមព្រៀង​ខ្លាំង​ណាស់។ យើង​បាន​ពិភាក្សា​គ្នា​យ៉ាង​រលូន​ជាមួយ​ចិន ដែល​អាច​ឈាន​ដល់​ការ​ធ្វើ​អ្វី​មួយ​ក្នុង​ពេល​ឆាប់​ៗ។" លោក ត្រាំ​បន្ដ​ថា "ខ្ញុំ​បាន​និយាយ​ជាមួយ​ប្រធានាធិបតី ស៊ីជីងពីង កាល​ពី​ម្សិលមិញ ហើយ​គាត់​ពិត​ជា​ចង់​ចុះ​កិច្ច​ព្រម​ព្រៀង​ណាស់។ ខ្ញុំ​គិត​ថា​វា​នឹង​ក្លាយ​ជា​កិច្ច​ព្រមព្រៀង​ដ៏​ស្មើ​ភាព​សម្រាប់​គ្រប់​គ្នា ហើយ​វា​នឹង​ល្អ​សម្រាប់​សហរដ្ឋអាមេរិក។"

ទោះ​យ៉ាង​ណា​ក៏​ដោយ ប្រធានាធិបតី​អាមេរិក​ទី ៤៥​រូប​នេះ នៅ​តែ​បន្ដ​ព្រមាន​ថា​អាច​នឹង​យក​ពន្ធ​បន្ថែម​ទៀត​លើ​ទំនិញ​ចិន ខណៈ​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តែ​ក្ដៅ​គគុក​នៅ​ឡើយ៕

ចុចអាន ៖

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ រ័ត្ន