ប្លែកភ្នែកពិតៗ ពេល​ត្រឡប់ទៅមើលរូប Cute Cute ពីកុមាររបស់ Charlie Puth

  • 2018-11-03 08:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាច​ម្រៀង​ Charlie Puth នៅ​មិនទាន់​ទៅណា​ឆ្ងាយ​ពី​អារម្មណ៍​អ្នក​គាំទ្រ​ទេ ក្រោយ​បញ្ចប់​ការ​ប្រគំតន្ត្រី​យ៉ាង​ជោគជ័យ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​យប់​ថ្ងៃទី​ ០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​កោះពេជ្យ។

ម្ចាស់​បទ​ "Attention” បាន​ទទួល​ការ​គាំទ្រ​កាន់​តែ​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​មិន​ថា​នៅ​កម្ពុជាទេ ប៉ុន្តែ​ក៏​នៅ​តំបន់​អាស៊ី​ និង​ទូទាំង​ពិភពលោក​ ក្រោយ​ធ្វើ​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ Voicenote។ អ្វី​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់អារម្មណ៍​នារយៈពេល​ចុងក្រោយនោះ​គឺ​ នៅ​ពេល​លោក​ដោះ​អាវ ខណៈសម្ដែង​បទ​ចម្រៀង​ចុងក្រោយមួយ​ចំនួន​ មុន​លា​អ្នក​គាំទ្រ។

ដោយឡែក ដើម្បី​ជា​ចំណី​អារម្មណ៍​ថ្មី​មួយ​ទៀត​ Sabay សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​មក​ទស្សនា​រូបភាព​ជា​ច្រើន​ ដែល​សុទ្ធ​គួរ​ឲ្យ​ស្រឡាញ់​របស់​ Charlie កាល​នៅ​វ័យ​កុមារ។

ទស្សនា​កម្សាន្ត​ដូច​តទៅ៖

អត្ថបទ៖ យី សុធារី