អ្នក​គាំទ្រ OnePlus ធ្វើ​ឡូហ្គោ​ដាក់​លេខ ១ ខ្មែរ​ឡើង​ប្លែក​ព្រោះ​ហេតុផល​ល្អ​មួយ!

  • 2018-11-03 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំព័រ OnePlus Cambodia (OnePlus Khmer) មិនមែន​ជា​ទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន OnePlus នោះ​ទេ។ តែ​ដោយសារ​ការ​ស្រលាញ់​ចូលចិត្តស្មាតហ្វូន OnePlus ក៏​បាន​រចនា​ឡូហ្គោ​ដាក់​លេខ ១ ខ្មែរ​ជំនួស​វិញ ក្នុង​គោល​បំណង​ឲ្យ​ក្រុមហ៊ុន OnePlusមើល​ឃើញ​ទីផ្សារ​ខ្មែរ ក៏​ដូចជា ចង់​ឲ្យ​មាន​ទីតាំង​លក់ផលិតផល​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា។

OnePlus 6T

អ្នក​គាំទ្រ OnePlus បាន​លើក​ឡើង​ថា៖ មុន​ដំបូង​យើង​គ្រាន់​តែ​បង្កើត​ទំព័រ​នេះ​ឡើង​ដើម្បី​គាំទ្រ​ផលិតផល OnePlus តែ​ប៉ុណ្ណោះ។ តែ​ដោយសារ​តែ​មាន​គ្នា​យើង​សួរ​ច្រើន​ទាក់ទង​ទៅ​នឹង​គ្រឿង​បរិក្ខារ​ និង​គ្រឿង​បន្លាស់​ដែល​ពួក​គាត់​ពិបាក​រក ដូច្នេះ​ក៏​សម្រេច​ចិត្ត​លក់​បន្តិច​បន្តួច​ក្នុង​គោល​បំណង​ដើម្បី​គាំទ្រ​អោយ​ផលិតផល​របស់ OnePlus មាន​វិសាលភាព​ធំ​ទូលាយ​ជាង​មុន។

​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ក្រុមហ៊ុន OnePlus នឹង​មើល​ឃើញ​ទីផ្សារ​ខែ្មរ (ជា​ពិសេស​បើ​ទំព័រ OnePlus Cambodia មាន​អ្នក Like ច្រើន​ក៏​ជា​ចំនែក​មួយ​ដើម្បី​សម្រេច​គោលដៅ​នេះ​បាន​ដែរ) នឹង​មាន​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា។

អ្នក​ទាំង​អស់​គ្នា​អាច​ចូលរួម​ចំណែក​ដើម្បី​សម្រេច​គោល​បំណង​នេះ​បាន​ដែរ​ដោយ​ជួយ Share ទំព័រ​នេះ​ទៅ​កាន់​មិត្តភក្តិ​របស់​អ្នក​ទាំងអស់​គ្នា ជា​ពិសេស​អ្នក​ដែល​ចូលចិត្ត​ផលិតផល OnePlus ដែរ។ ៕ អ្នក​គាំទ្រ OnePlus បញ្ជាក់៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម