គ្រាប់ចុងម៉ោងរបស់ Rashford ជួយ Man Utd ឈ្នះលីគ២ប្រកួតជាប់គ្នា

  • 2018-11-03 18:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcus Rashford បានស៊ុតបញ្ចូលទី ម៉ោងរបួសនាទី៩០+២ជួយ Manchester United វាយបកពីចាញ់រហូតឈ្នះ Bournemouth ២ទល់នឹង១នៅចុងម៉ោង។

ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេសជួយបិសាចក្រហមបាន៣ពិន្ទុពេញនៅសប្ដាហ៍នេះបន្ទាប់ពីសម្រេចទីពីការបញ្ជូនបាល់ឲ្យរបស់មិត្តរួមក្រុម Paul Pogba។

United ត្រូវម្ចាស់ផ្ទះនាំមុខមុនតាំងពីនាទី១១ ជាការរបស់បញ្ជូលទីរបស់ Wilson ប៉ុន្តែត្រូវ Martial តាមស្មើបានវិញនៅនាទី៣៥។ នេះគឺជាជ័យជម្នះ២ប្រកួតជាប់គ្នារបស់ពួកគេនៅលីគកំពូលអង់គ្លេសជាក់ស្ដែងសប្ដាហ៍មុនបានឈ្នះ Everton ២ទល់នឹង១។ ទោះឈ្នះសប្ដាហ៍នេះមែនតែក្រុមលោក Mourinho ធ្លាក់មកលេខ៨វិញគិតត្រឹមព្រឹកថ្ងៃអាទិត្យ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី