តើនឹងមានអ្វីកើតឡើង នៅពេលអ្នកទទួលទានស៊ុត ៣ គ្រាប់ក្នុងមួយថ្ងៃជាប្រចាំ?

  • 2018-11-04 03:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សច្រើនណាស់ចូលចិត្តទទួលទានស៊ុត ប៉ុន្តែក៏មានអ្នកមួយចំនួនតូចគិតថាស៊ុត គឺជាប្រភេទនៃអាហារដែលមិនអាចផ្ដល់សុខភាពល្អបាន។ នេះក៏ព្រោះតែអ្នកខ្លះត្រូវបានប្រាប់មិនឲ្យទទួលទានស៊ុត ដោយសារវាមានផ្ទុកជាតិកាឡូរី និងកូឡេស្តេរ៉ូលខ្ពស់ ដែលអាចនាំឲ្យកើនទម្ងន់ និងបង្កបញ្ហាផ្សេងៗដល់សុខភាព។ ( អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបាន) ទោះជាយ៉ាងណាតាមពិតទៅ ស៊ុត គឺជាប្រភេទនៃអាហារដែលផ្ដល់សុវត្ថិភាព និងសារធាតុចិញ្ចឹមចាំបាច់ជាច្រើន ហើយក៏ល្អសម្រាប់ការសម្រកទម្ងន់ផងដែរ ប្រសិនបើអ្នកទទួលទានវាក្នុងបរិមាណត្រឹមត្រូវ។ ការទទួលទានស៊ុតត្រឹមពី ២ ទៅ ៣ គ្រាប់ ក្នុងមួយថ្ងៃជាប្រចាំអាចបង្កើនសុខភាព និងផ្ដល់ឲ្យអ្នកនូវអត្ថប្រយោជន៍ជាច្រើនស្មានមិនដល់។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីមូលហេតុថាតើហេតុអ្វីទើបអ្នកគួរចាប់ផ្ដើមទទួលទានស៊ុត ៣ គ្រាប់ ក្នុងមួយថ្ងៃ​ ៖

១. ស៊ុតមានផ្ទុកសារធាតុចិញ្ចឹមច្រើនមិនគួរឲ្យជឿ

តើអ្នកធ្លាប់ដឹងទេថាស៊ុតមានផ្ទុកនូវវីតាមីន និងជាតិរ៉ែចាំបាច់សម្រាប់រាងកាយដូចជា វីតាមីន A, សារធាតុ Folate, សេលេញ៉ូម, កាល់ស្យូម, ផូស្វ័រ, ស័ង្កសី, វីតាមីន B និងវីតាមីន D ។

២. ល្អសម្រាប់សុខភាពខួរក្បាល

ស៊ុត គឺមានផ្ទុកសម្បូរទៅដោយសារធាតុ choline ជាប្រភេទនៃវីតាមីន B មួយដែលប្រើប្រាស់ដោយខួរក្បាល ដើម្បីបង្កើតម៉ូលេគុល និងភ្នាសកោសិកាថ្មីៗ។

៣. ល្អសម្រាប់សុខភាពភ្នែក

ស៊ុត ក៏មានផ្ទុកនូវ lutein និង zeaxanthin ដែលជាសារធាតុអុកស៊ីតកម្មពីរល្អសម្រាប់សុខភាពភ្នែក ដោយបង្កើន ក៏ដូចជារក្សាការមើលឃើញបានច្បាស់ និងទប់ស្កាត់ជំងឺភ្នែកផ្សេងៗ។

៤. ផ្ដល់ប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ដល់រាងកាយ

ប្រូតេអ៊ីន គឺជាសារធាតុចិញ្ចឹមចាំបាច់បំផុតមួយ ខណៈដែលវាជួយបង្កើតរបាំងការពាររាងកាយ។ អ្នកអាចទទួលបានប្រូតេអ៊ីនល្អៗគ្រប់គ្រាន់ ដោយគ្រាន់តែទទួលទានស៊ុត ៣ គ្រាប់ជារៀងរាល់ថ្ងៃ។ ស៊ុតទំហំល្មមមួយគ្រាប់ គឺមានផ្ទុកសារធាតុចិញ្ចឹមដល់ទៅជាង ៦ ក្រាម រួមទាំងអាស៊ីតអាមីណូចាំបាច់ក្នុងបរិមាណសមស្របមួយផងដែរ។

៥. ធ្វើឲ្យអ្នករស់នៅបានកាន់តែយូរ

ជាមួយនឹងការទទួលទានស៊ុតចំនួន ៣ គ្រាន់ រាល់ថ្ងៃ ក៏អាចបង្កើនសុខភាពល្អ ហើយធ្វើឲ្យអ្នករស់នៅបានកាន់តែយូរបានដែរ។ ស៊ុតជាប្រភពដ៏ល្អនៃវីតាមីន E ដែលការពាររាងកាយប្រឆាំងនឹងជំងឺមហារីក ក៏ដូចជាជំងឺបេះដូង។ ពិតណាស់កូឡេស្តេរ៉ូល គឺជាបញ្ហាធំបំផុតមួយនៃស៊ុត។ ប៉ុន្តែប្រសិនបើអ្នកគិតចង់ឈប់ទទួលទានស៊ុតរហូតតែម្ដងនោះ ចូរដឹងថាកូឡេស្តេរ៉ូលមាន ២ ប្រភេទ ហើយមួយក្នុងចំណោមនោះ គឺមិនអាក្រក់ចំពោះសុខភាពឡើយ។ ស៊ុតមួយគ្រាប់អាចមានផ្ទុកយ៉ាងហោចណាស់ ១៨០ មីលីក្រាមនៃជាតិកូឡេស្តេរ៉ូល ហើយថ្លើមផលិតជាតិនេះតិចបំផុត គឺ ១០០០ មីលីក្រាម។ អ្វីដែលល្អនោះ គឺកូឡេស្តេរ៉ូលនៃថ្លើមត្រូវបានផលិត នៅពេលអ្នកទទួលទានអាហារមានជាតិកូឡេស្តេរ៉ូលខ្ពស់។ មិនត្រឹមតែប៉ុននេះទេ ប៉ុន្តែស៊ុតក៏មានផ្ទុកកូឡេស្តេរ៉ូលល្អកម្រិតខ្ពស់ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាលផងដែរ៕

ប្រភព ៖ health.com.kh

អត្ថបទពេញនិយម
អត្ថបទថ្មី