មកដឹងទាំងអស់គ្នា បទចម្រៀងណាខ្លះ Charlie Puth លើកយកមកច្រៀងក្នុងការប្រគំតន្ត្រីនៅកម្ពុជា?

  • 2018-11-04 06:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ តារាចម្រៀង Charlie Puth បានអង្រួនឆាកប្រគំតន្ត្រីនៅកោះពេជ្រ ខណៈធ្វើការប្រគំតន្ត្រីទេសចរណ៍លើកដំបូងរបស់លោកក្នុងប្រទេសកម្ពុជា។

ជាមួយការប្រគំតន្ត្រីទេសចរណ៍ដំបូងរបស់លោកក្នុងព្រះរាជាណាចក្រកម្ពុជានេះ​ដែរ តារាចម្រៀង Charlie Puth បានធ្វើឲ្យអ្នកគាំទ្ររបស់លោកជាច្រើន មានការរំភើប និងសប្បាយចិត្តជាខ្លាំង ខណៈបានឃើញការប្រគំតន្ត្រីរបស់តារាក្នុងដួងចិត្តរបស់ពួកគេដោយផ្ទាល់ភ្នែកបែបនេះ។

អំឡុងពេលធ្វើការប្រគំតន្ត្រីនោះដែរ តារាចម្រៀងប្រុសសញ្ជាតិអាមេរិករូបនេះ បានជ្រើសរើសបទចម្រៀងជា​ច្រើន សម្រាប់សម្ដែងជូនអ្នកគាំទ្ររបស់ខ្លួនជាពិសេស។ រាល់បទចម្រៀងក្នុងអាល់ប៊ុម Voicenotes របស់លោក បូករួមនឹងបទចម្រៀងពីមុនៗប៉ុន្មានបទថែមទៀត ធ្វើឲ្យការប្រគំតន្ត្រីមួយនេះ រឹតតែធ្វើឲ្យអ្នកគាំទ្រចងចាំ មិនអាចបំភ្លេចបាន៕

បទចម្រៀងទាំងអស់ដែលតារាចម្រៀង Charlie Puth លើកយកមកច្រៀងកាលពីថ្ងៃទី ០២ ខែវិច្ឆិកា គឺមានចំនួនទាំងអស់ ១៦ បទ ក្នុងនោះមានដូចជាបទ៖

១. "The Way I Am"

២. "Slow It Down"

៣. "How Long"

៤. "Empty Cups"

៥. "LA Girls"

៦. "Marvin Gaye"

៧. "Patient"

៨. "Change"

៩. "We Don't Talk Anymore"

១០. "Somebody Told Me"

១១. "Done For Me"

១២. "Suffer"

១៣. "One Call Away"

១៤. "Attention"

១៥. "Boy"

១៦. "See You Again"

អត្ថបទ៖ អន សុភក្ត្រា