ជិតចប់ការប្រគំតន្ត្រី Charlie លេងមួយក្បាច់ អ្នកគាំទ្រចង់ដាច់ផ្ងារ
- 2018-11-04 07:44:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតចប់ការប្រគំតន្ត្រី Charlie លេងមួយក្បាច់ អ្នកគាំទ្រចង់ដាច់ផ្ងារ
ចន្លោះមិនឃើញ
ការប្រគំតន្ត្រីលើកដំបូងក្នុងប្រទេសកម្ពុជារបស់តារាចម្រៀង Charlie Puth អាចចាត់ទុកបានថាជាប្រវត្តិសាស្ត្រថ្មីមួយរបស់លោក ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្ររហូតដល់ជាង ៣ ម៉ឺននាក់។
នៅយប់ថ្ងៃទី០២ ខែវិច្ឆិកានោះដែរ តារាចម្រៀងប្រុសរូបនេះ បានធ្វើការប្រគំបទចម្រៀងរបស់លោកជាច្រើន រហូតដល់ ១៦ បទឯណោះ។ អំឡុងពេលប្រគំតន្ត្រីនោះដែរ មានរឿងមួយដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងមិនអាចបំភ្លេចបាន គឺនៅពេលដែល Charlie ច្រៀងដល់បទទី១៥ លោកបានពញ្ញាក់អារម្មណ៍អ្នកគាំទ្រថា បទចម្រៀងនោះគឺជាបទចុងក្រោយរបស់លោកហើយ។ ក្រោយច្រៀងចប់ភ្លាម លោកពិតជាបានរត់ចុះពីលើឆាកទៅពិតមែន។ អ្នកគាំទ្រមួយចំនួនធំបានដើរចេញពីកន្លែងប្រគំតន្ត្រី ព្រោះគិតថាលោកបានបញ្ចប់ហើយពិតមែន តែអ្វីៗគឺលើសពីការរំពឹងទុក។
ខណៈអ្នកគាំទ្រនាំគ្នាដើរចេញពីកន្លែងប្រគំតន្ត្រី តារាចម្រៀងរូបនេះ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលសឹងដាច់ចង្កេះ នៅពេលដែល លោកបានរត់ឡើងលើឆាកប្រគំតន្ត្រីវិញជាមួយបទចម្រៀង "See You Again" ដែលជាបទចុងក្រោយពិតប្រាកដរបស់លោក។
សំឡេងហ៊ោរកញ្រ្ជៀវបានផ្ទុះឡើងសារជាថ្មី ដែលធ្វើឲ្យបរិយាកាសនៅពេលនោះ គឺសប្បាយរីករាយខ្លាំង ទុកជាការចងចាំមួយមិនអាចបំភ្លេចបាន៕